ដឹង​អត់ អនាគត​ភរិយា​វ័យ​៣០​ឆ្នាំ​ជាង​របស់​តារាចម្រៀង រិ​ន សា​វេ៉ត ជា​នរណា?

//s5.kh1.co/17/178187debab6f6f79ea6c349b8c458df00d2bc3f.jpg
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​សម្រេច​ចូល​រោងការ​ជាមួយ​ស្ត្រី​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ភរិយា​របស់​លោក​បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​។ ពិធី​មង្គលការ​របស់​តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​បុរី​វិមាន​ពិភព​ថ្មី​សែន​សុខ ដោយនៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មានការ​ចូល​ពី​សាច់ញាត្តិ និង​មិត្តភក្តិ​ក្នុង​ពិភព​សិល្បៈ​ជា​ច្រើន​នាក់​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី

មង្គលការ​របស់​លោក រិ​ន សា​វេ៉ត បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក និង​ភរិយា​បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ប្រមាណ​ជាង​មួយ​ឆ្នាំ​មកនេះ​។ ស្ត្រី​ដែល​ស្ម័គ្រចិត្ត​ចូលខ្លួន​មក​ស្អំបេះដូង​ជូន​តារាចម្រៀង​ពោះម៉ាយ​កូន​១​រូប​នេះ គឺ​ស្ត្រី​ដែល​មាន​វ័យ​៣០​ឆ្នាំ​ស្ដើង​។

រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី

លោក រិ​ន សា​វ៉េ​ត ធ្លាប់​បាន​អះអាង​ថា ពួក​គេ​ទាំង​ពីរ​ទើបតែ​ចាប់ផ្ដើម​ស្គាល់គ្នា និង​ស្វែង​យល់​ចិត្ត​គ្នា​កាលពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ដែល​ដំបូង​ឡើយ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា ប៉ុន្តែ​ក្រោយមក​ស្វែង​យល់ចិត្ត​គ្នា​ច្បាស់ ហើយ​គិត​ថា នឹង​ឈាន​ទៅ​ជា​គូរ​អនាគត​។ គូរ​អនាគត​របស់​លោក​មាន​ឈ្មោះ​ថា kimguech lim មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នក​ច្នៃ​ម៉ូ​ដ​កាបូប​។

រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី

តារាចម្រៀង​ចាស់​វង្សា​រូប​នេះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ជ្រើសរើស នាង kimguech lim ជា​គូរអនាគត ក៏​ព្រោះតែ​នាង​ជា​មនុស្ស​ចិត្តល្អ មានការ​អធ្យាស្រ័យ និង​អ្វី​ដែល​ជា​ពិសេស​នោះ គឺ​ចេះ​ស្រលាញ់​កូនប្រុស និង​ព្រម​ទទួលយក​អ្វី​ដែល​លោក​មាន​ទាំងអស់ ដោយ​មិន​រើសអើង ទោះបី​ដឹង​ថា លោក​ជា​ពោះម៉ាយ មិន​មាន​ជីវភាព​ធូរធា​ក្ដី​។

យ៉ាងណា​ក៏​ដោយ ដំណឹង​ពី​ការ​ចូល​រោងការ​ពី​សំណាក់​លោក រិ​ន សា​វេ៉ត នា​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​លោក​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង និង​បាន​​ជូនពរ​ឱ្យ​លោក និង​ភរិយា​ស្រឡាញ់​គ្នា​រហូត​ចាស់​កោង​ខ្នង​៕

រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី
រិ​ន សា​វេ៉ត និងភរិយាថ្មី

ប្រភពកោះសន្តិភាព

រិន សាវ៉េត
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T