ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសម្ចាស់បទ«ព្រងើយ» លោក នូ ឧសភា កំពុងតែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ ដោយតាមរយៈបទចម្រៀងពិរោះៗ សមត្ថភាពសម្តែងនៅក្នុងខ្សែភាពយន្ត និងជាពិសេសនោះគឺ រូបរាងដងខ្លួនដ៏រឹងមាំសាច់ដុំមាឌធំសង្ហារបស់លោកតែម្តង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណា ប្រឡូកក្នុងវិស័យសិល្បៈ គឺចៀសមិនផុតឡើយ ពីពាក្យចចាមអារ៉ាម និងពាក្យសម្តីរបស់មហាជន។ ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ ទន្ទឹមនឹងកំពុងតែឡើងកូត មានកេរ្តិ៍ឈ្មោះបោះសម្លេង ស្រាប់តែលោក នូ ឧសភា បានលេចឮពាក្យចចាមអារ៉ាមគេនិយាយពីខ្លួនថា លោកបច្ចុប្បន្នកំពុងតែមានគេចិញ្ចឹម ផ្តល់ប្រាក់ឧបត្ថម្ភ រហូតដល់ថ្នាក់តារាចម្រៀងប្រុសរូបនេះ អត់ទ្រាំមិនបាននឹងបង្ហោះ សកម្មភាពជីវិតពិតរបស់លោក នៅលើគណនីហ្វេសប៊ុកផ្លូវការ ដោយថា៖
«រាល់ថ្ងៃចេញដំណើរទៅណាក៏ជិះម៉ូតូ។ ហាត់ប្រាណក៏កន្លែងធម្មតាអត់Brand (៣០០០៛) មិនដែលថា Post ហូបអីនៅហាង Brandណាទេ។ បាយផ្សារ Lover តែនៅតែមានអ្នកថាឯងមានគេចិញ្ចឹមផ្គត់ផ្គង់។ លឺហើយចង់តែសើច ផ្តាំផងចង់ប្រាប់ថាជាតិនេះគ្មានអ្នកណាម្នាក់មានសម្ថភាពចិញ្ចឹមខ្ញុំទេ»។
ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្នតារាចម្រៀងប្រុសរូបនេះ កំពុងតែឡើងកូដមានសម្ទុះការងារសិល្បៈច្រើនក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រគ្រប់គ្នារបស់លោក នៅតែសង្កេតឃើញថាលោក នូ ឧសភា នៅតែប្រើប្រាស់ជីវិតបែបសាមញ្ញតាមទម្លាប់ចាស់ ដូចជាកាលពីមិនទាន់ចូលសិល្បៈផងដែរ។











