នារីដ៏អភ័ព្វម្នាក់ដែលជាម្ចាស់រថយន្ដ Vauxhall Corsa ពណ៌ផ្កាឈូក បានជ្រុលចង្កូតទៅបុកចំកណ្កាលរថយន្ដ Aston Martin DBS ដែលមានតម្លៃជាង២៧ម៉ឺនដុល្លារ កាលពីថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ។

យោងតាមប្រភពព័ត៌មាន dailymail របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា មានស្រ្ដីម្នាក់ឈ្មោះ Natasha Gregory អាយុ ២៤ឆ្្នាំ មកពី Swindon ប្រទេសអង់គ្លេសបានអះអាងថា នាងបានរអិលចុះពីចិញ្ចើមថ្នល់ ហើយរថយន្ដរបស់នាងក៏បានជ្រុលទៅ បុកនឹងរថនយ្ដ Aston Martin DBS ដែលជារថយន្ដ តែងតែឃើញក្នុងរឿង James Bond ០០៧ ដែលបានចតនៅក្នុង ស្ថានីយប្រេងឥន្ធនៈ Esso។ រថយន្ដដ៏ទំនើប Aston Martin ទទួលរងការខូចខាតយ៉ាងខ្លាំង ដែលមិនអាចជួសជុលបាន។ យ៉ាងណាមិញ សំណាងល្អដែលគ្មាននរណាម្នាក់ មានគ្រោះថ្នាក់ឡើង ក្រៅពីរថយន្ដត្រូវខូចខាត។

កញ្ញា Gregory បាននិយាយថា នៅពេលដែលកើតហេតុ នាងគ្មានបំណងនឹងបុករថយន្ដនោះទេ វាជាអចេតនាប៉ុណ្ណោះ ហើយនាងអរគុណដែលម្ចាស់រថយន្ដមិនបាន ទាមទារសំណង និងមិនដេញដោល។

តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹត្តិការណ៍នេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]