ប្រញាប់ឡើង! សល់តែមួយខែទៀតប៉ុណ្ណោះ មាសសុទ្ធសរុប ១២ គីឡូក្រាមរបស់ Mazda នឹងបង្ហាញរូបរាងហើយ

//s5.kh1.co/5d/5d0c99de5aaeda4fb61c7acb1dccfc4ebb7715a9.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ ខែ ធ្នូ​ ឆ្នាំ ២០១៩ ថ្មីៗនេះក្រុមហ៊ុន Mazda ​ ប្រចាំប្រទេសកម្ពុជាបានធ្វើសន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ

បើតាមប្រសាសន៍ លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto បានអោយដឹងថា៖​

“ដោយហេតុតែមានសន្ទុះគាំទ្រ និងការសំណូមពរពីអតិថិជនជាច្រើនផងដែរនោះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានសម្រេចដាក់បន្តឲ្យមាននូវប្រូម៉ូសិនមាសសម្រាប់រដូវកាលទី៣​។​ ហើយអ្វីដែលពិសេសជាងមុនទៅទៀតនោះ គឺកម្មវិធីឈ្នះរង្វាន់ធំ មាសសុទ្ធរហូតដល់ទៅ១២គីឡូ ដែលក្នុងនោះមានរង្វាន់ដូចជា មាសសុទ្ធ ២គីឡូ មាសសុទ្ធ កន្លះគីឡូ ២តម្លឹង ១តម្លឹង ៥ជី និង១ជី។ មកទល់ត្រឹមថ្ងៃនេះ មានអតិថិជនជាង​ ២០០០នាក់បានក្លាយជាម្ចាស់រថយន្តក្នុងអំឡុងពេលប្រូម៉ូសិននេះរួចទៅហើយ ហើយរង្វាន់មាស ១២គីឡូនេះទៀតសោតក៏មានចំនួនកំណត់ផងដែរ ដូច្នេះពួកយើងនឹងសុំធ្វើការបិទប្រូម៉ូសិននៅត្រឹមថ្ងៃទី១០​ ខែមករា ឆ្នាំ២០២០”។​

លោកស្រី អ៊ុន កញ្ញា
លោកស្រី អ៊ុន កញ្ញា
លោក ERKAN BILAL
លោក ERKAN BILAL
លោក ROTHAVIN RIN
លោក ROTHAVIN RIN

សូមបញ្ជាក់ផងដែរថា កម្មវិធីចាប់រង្វាន់មាសរដូវកាលទី៣ ចំនួន ១២គីឡូ នឹងប្រព្រឹត្តទៅនៅក្នុងខែ មករា ឆ្នាំ២០២០​នេះហើយ។​ ដូច្នេះសូមអតិថិជនដែលមិនទាន់បានទទួលរថយន្ត និងមិនទាន់បានជាវសូមប្រញាប់រួសរាន់ឡើងកុំឲ្យឱកាសមាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះ។

អ្វីដែលកាន់​តែ​ពិសេស​នោះ Mazda Cambodia បាន​បង្កើត​នូវ​ការ​លក់​ពិសេស​ជា​មួយ​រថយន្ត​  Mazda BT-50 ឆ្នាំ ២០២០ ម៉ាស៊ីន ២.២ លីត្រ ជា​មួយ​តម្លៃ​​ត្រឹម​ ៣០ ០០០ ដុល្លារ និង BT-50 ម៉ាស៊ីន ៣.២ លីត្រ មាន​តម្លៃ​ត្រឹម​តែ ៣៦ ០០០ ដុល្លារ។  

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕​​​​

សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
សន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T