ខ្លាំងបាត់! អ្នកគ្រប់គ្រងអាកាសយានដ្ឋានម្នាក់ បញ្ជាឲ្យរថយន្ដសង្គ្រោះបន្ទាន់មកទទួលមិត្តភក្តិរបស់គាត់នៅព្រលានយន្ដហោះ (មានវីដេអូ)

//s5.kh1.co/be/bef516b1c1c7ea55c30364c804bfe8160e85c202.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន  មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលបានមើលឃើញវីដេអូឃ្លីបមួយដែលបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ បានទៅទទួលមនុស្សមួយក្រុមនៅចំណតអាកាសយាន្ដដ្ឋានអន្តរជាតិ Shanghai Pudong។ អ្វីដែលចម្លែកនោះគឺពួកគេមិនបានរងរបួសអ្វីឡើយ ហើយមើលទៅទើបតែវិលត្រឡប់មកពីការដើរទិញអីវ៉ាន់នៅឯបរទេសទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរអាកាសយានដ្ឋានបានឲ្យដឹងថា នៅថ្ងៃនោះអ្នកគ្រប់គ្រងម្នាក់ត្រកូល Yu បានបញ្ជាឲ្យរថយន្តសង្គ្រោះបន្ទាន់ទៅទទួលមិត្តភក្តិបីនាក់ដែលបានវិលត្រឡប់មកពីក្រៅប្រទេសជាមួយប្រពន្ធ និងកូនគាត់។

ក្រោយបែកការណ៍ លោក Yu  ត្រូវបានបណ្តេញចេញពីតំណែងហើយត្រូវប្រឈមនឹងការពិន័យទៀតផង។ ចំណែកអ្នកបើករថយន្តសង្គ្រោះបន្ទាន់ពីរនាក់ក៏ត្រូវបានបញ្ឈប់ពីការងារដែរ ហើយមានម្នាក់ទៀតទទួលពិន័យ។    

មហាជននៅលើបណ្ដាញសង្គម Weibo មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីបានដឹងថាលោក Yu ត្រូវទទួលទោស តែចំពោះអ្នកបើកបរមិនសមនឹងត្រូវទទួលកំហុសឡើយ ព្រោះពួកគេគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T