ចិន៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលបានមើលឃើញវីដេអូឃ្លីបមួយដែលបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ បានទៅទទួលមនុស្សមួយក្រុមនៅចំណតអាកាសយាន្ដដ្ឋានអន្តរជាតិ Shanghai Pudong។ អ្វីដែលចម្លែកនោះគឺពួកគេមិនបានរងរបួសអ្វីឡើយ ហើយមើលទៅទើបតែវិលត្រឡប់មកពីការដើរទិញអីវ៉ាន់នៅឯបរទេសទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាជ្ញាធរអាកាសយានដ្ឋានបានឲ្យដឹងថា នៅថ្ងៃនោះអ្នកគ្រប់គ្រងម្នាក់ត្រកូល Yu បានបញ្ជាឲ្យរថយន្តសង្គ្រោះបន្ទាន់ទៅទទួលមិត្តភក្តិបីនាក់ដែលបានវិលត្រឡប់មកពីក្រៅប្រទេសជាមួយប្រពន្ធ និងកូនគាត់។
ក្រោយបែកការណ៍ លោក Yu ត្រូវបានបណ្តេញចេញពីតំណែងហើយត្រូវប្រឈមនឹងការពិន័យទៀតផង។ ចំណែកអ្នកបើករថយន្តសង្គ្រោះបន្ទាន់ពីរនាក់ក៏ត្រូវបានបញ្ឈប់ពីការងារដែរ ហើយមានម្នាក់ទៀតទទួលពិន័យ។
មហាជននៅលើបណ្ដាញសង្គម Weibo មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីបានដឹងថាលោក Yu ត្រូវទទួលទោស តែចំពោះអ្នកបើកបរមិនសមនឹងត្រូវទទួលកំហុសឡើយ ព្រោះពួកគេគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖