តូយ៉ូតា ប្រកាសបើកកម្មវិធីគូរគំនូររថយន្តក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគតលើកទី១៤!

//s5.kh1.co/88/889e8c66b0232f0aa842c94afafd2d6a78d23970.jpg
សង្គម

 ១៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំកម្មវិធីស្តីអំពីការប្រកាសបើកជាផ្លូវការ នៃកម្មវិធីគូរគំនូរលើកទី១៤ ក្រោមប្រធានបទ "គូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត” ក្រោមការយាងចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលព្រះនាងគឺជាក្សត្រីយ៍វ័យក្មេងខ្ចី មានទេពកោសល្យមួយព្រះអង្គ អមជាមួយទឹកដមសំឡេងដ៏ពីរោះក្រអួន ក្រអៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកអង្គម្ចាស់ នរោត្តម ជេនណា
  អ្នកអង្គម្ចាស់ នរោត្តម ជេនណា

ព្រះនាងក៏ជាតួសម្តែង ជាអ្នកចម្រៀង ជាអ្នករបាំ និងមានទេពកោសល្យពិសេសជាច្រើនទៀត។ ជាមួយគ្នានេះ កម្មវិធីគូរគំនូរដ៏សប្បាយរីករាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន លោកហ៊ីរ៉ូយូគិ អ៊ុតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា និងវត្តមានអាណាព្យាបាលរបស់ប្អូនៗក្រោមអាយុ ១៦ឆ្នាំ យ៉ាងច្រើន កុះករ នៅផ្សារទំនើបអីអនម៉ល សែនសុខ។

  លោកហ៊ីរ៉ូយូគិ អ៊ុតុ និងលោកឧកញ៉ា គង់ នួន
  លោកហ៊ីរ៉ូយូគិ អ៊ុតុ និងលោកឧកញ៉ា គង់ នួន

បើតាមប្រសាសន៍ លោក ហ៊ីរ៉ូយូគិ អ៊ុតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងឲ្យដឹងថា សម្រាប់ឆ្នាំនេះ គឺជាលើកទី១៤ហើយដែលកម្មវិធីប្រកួតគូរគំនូរថយន្ត ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក ស្របពេលដែលការប្រកួតនេះត្រូវបានធ្វើឡើងជាលើកទី១០ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនពិតជាមានមោទនភាពដែលកម្មវិធីប្រកួតគូរគំនូរនេះកាន់តែទទួលបាននូវការគាំទ្រ និងប្រជាប្រិយភាពខ្លាំងឡើងៗ ពីឆ្នាំទៅមួយឆ្នាំ មិនថានៅទូទាំងប្រទេសកម្ពុជា ឬនៅទូទាំងសកលលោកនោះទេ។

ប្អូនៗក្រោមអាយុ១៦ឆ្នាំ ដែលបានចូលរួមប្រកួត ពិតជាបានយល់ច្បាស់អំពីសារៈសំខាន់នៃការមានក្តីស្រមៃ និងធ្វើយ៉ាងណាបង្ហាញនូវក្តីស្រមៃ ដ៏អស្ចារ្យរបស់ខ្លួនឲ្យពិភពលោកបានដឹង តាមរយៈការគូរគំនូររថយន្តក្នុងក្តីស្រមៃ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន តូយ៉ូតា នេះ។

កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ

គួររម្លឹកផងដែរថា កាលពីការប្រកួតគូរគំនូរលើកទី១៣ កន្លងទៅនេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរសរុប ចំនួន១,២០១ផ្ទាំង ដែលបានមកពីការចូលរួមពី សាលារដ្ឋ ឯកជន និងស្ថាប័ន នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាដើម។ ជាមួយគ្នានេះ ផ្ទាំងគំនូរចំនួន ៩៥០,០០០ ក៏ត្រូវបានបញ្ជូនមកប្រកួត ពីបណ្តាប្រទេសចំនួន៨៦ ជុំវិញពិភពលោក ថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះ លោក អគ្គនាយក ក៏បានបង្ហាញឲ្យដឹងថា គោលបំណងសំខាន់ៗ ក្នុងការបង្កើតឲ្យមានកម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃនេះឡើង គឺដើម្បីផ្តល់ឱកាសឲ្យប្អូនៗជំនាន់ក្រោយ ដែលស្រលាញ់និងមានភាពប៉ិនប្រសព្វក្នុងការគូរគំនូរ អាចបញ្ចេញនូវសមត្ថភាព និងគំនិតច្នៃប្រឌិត ទៅតាមក្តីស្រមៃរបស់ពួកគេ ហើយ ម៉្យាងវិញទៀតក្រុមហ៊ុន តូយ៉ូតា ក៏ចង់ចូលរួមលើកកម្ពស់សារៈសំខាន់នៃសិល្បៈគំនូររថយន្តនេះ នៅក្នុងប្រទេសកម្ពុជា។ ដូចដែលយើងបានដឹងរួចមកហើយថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តែងតែចូលរួមជានិច្ចក្នុងសកម្មភាពសង្គមនានា​ តួយ៉ាងគឺការបន្តលើកទឹកចិត្ត និងព្យាយាមផ្សារភ្ជាប់កុមារទៅនឹងការប្រកួតប្រជែងគូរគំនូរនេះជាដើម។

កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ

ចំពោះលក្ខខណ្ឌនៃប្រភេទអាយុដែលអាចចូលរួមប្រកួតប្រជែងគូរគំនូររថយន្តនេះមានដូចជា៖ ក្រោមអាយុ ៨ឆ្នាំ,ពីអាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ និងពីអាយុ ១២ឆ្នាំ ដល់ ១៥ឆ្នាំ ហើយការប្រកួតប្រជែងត្រូវបានបែងចែកជាពីរគឺ ការប្រកួតក្នុងប្រទេស និងការប្រកួតទូទាំងពិភពលោក។ ចំពោះជ័យលាភីថ្នាក់ជាតិ នឹងត្រូវជ្រើសរើសចំនួន ៣នាក់ នៃប្រភេទក្រមអាយុនីមួយៗ។

សម្រាប់រូបគំនូរដែលទទួលជ័យលាភីថ្នាក់ជាតិនឹងត្រូវបញ្ជូនបន្ត ដើម្បីទៅចូលរួមប្រកួតប្រជែង ថ្នាក់ពិភពលោកនៅប្រទេសជប៉ុនផងដែរ។ ចំពោះជ័យលាភីថ្នាក់ពិភពលោកមានដូចជា៖ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ចុងក្រោយ និងរង្វាន់ពិសេសផ្សេងៗទៀត។ អ្នកឈ្នះមេដាយ នឹងត្រូវទទួលបាននូវដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីប្រគល់រង្វាន់នៅខែ សីហា ឆ្នាំ ២០២១។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងធ្វើការប្រកាសលទ្ធផល ជ័យលាភីថ្នាក់ជាតិនៅកំឡុង ខែមីនា ឆ្នាំ ២០២០ និងជ័យលាភីថ្នាក់ពិភពលោក នៅខែសីហា ឆ្នាំ ២០២០។ ចំពោះប្អូនៗ ដែលមិនបានចូលរួមប្រកួតប្រជែងដោយផ្ទាល់នៅក្នុងថ្ងៃនេះ ក៏អាចធ្វើការផ្ញើររូបគំនូរដែលបានគូរនៅផ្ទះមកចូលរួមប្រកួត ប្រជែងបានផងដែរ ហើយថ្ងៃផុតកំណត់ទទួលរូបគំនូរ គឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតនៃការប្រកួត និងពាក្យស្នើសុំចូលរួមប្រកួតប្រជែង សូមទំនាក់ទំនង គ្រប់សាខានៃ ក្រុមហ៊ុន​ តូយ៉ូតា(ខេមបូឌា) ឬអាចទំនាក់ទំនងតាមបណ្តាញសង្គម Facebook: Toyota Dream Car art Contest Cambodia ឬ ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៣៣៣ ៩៥៧/០១៧២២២ ៥៣២ ៕

កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
កម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T