ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ជាកូនអ្នកមានជំនាន់ទី២ ដែលបានចំណាយប្រាក់ចំនួន ៥,០០០យ័ន ស្មើនឹង ៨០០ដុល្លារ ដើម្បីទិញទឹកអប់ម៉ាក Chanel កាបូបម៉ាក LV និងម៉ាស់បិទមុខ ឲ្យទៅម្តាយរបស់ក្មេងស្រី ជាមិត្តរួមថ្នាក់ដែលគាត់ចូលចិត្ត និងស្រលាញ់។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា ក្មេងប្រុសកូនអ្នកមានជំនាន់ទី២ នោះ បានទិញរបស់របរតុងតែងខ្លួន ឲ្យទៅម្តាយរបស់ក្មេងស្រី ដែលខ្លួនស្រលាញ់ នៅថ្ងៃទិវាសិទ្ធនារីអន្តរជាតិ និងបានភ្ជាប់ ជាមួយនឹងសំបុត្រមួយច្បាប់ទៀតផង។ ក្នុងសំបុត្រនេះដែរ ក្មេងប្រុសកូនអ្នកមាននោះ បានសរសេរថា “ខ្ញុំ និងកូនរបស់អ្នក Qianqian នឹងរៀបការជាមួយគ្នា នៅពេលដែលពួកខ្ញុំទាំងពីរនាក់ធំ ហើយនិងចំណាយពេលវេលា នៅជាមួយគ្នារហូត…” ក្មេងប្រុសនោះ ថែមទាំងបាននិយាយទៀតថា “ខ្ញុំមិនមែនកូនក្មេងអាយុ ៣ ៤ឆ្នាំនោះទេ…ចាប់ពីពេលនេះតទៅ ខ្ញុំនឹងទិញកាដូជូនអ្នក នៅថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ទិវាមាតាពិភពលោក និងថ្ងៃខួបកំណើតរបស់អ្នក ជារៀងរាល់ឆ្នាំ” រហូតដល់អត្ថន័យចុងក្រោយនៃសំបុត្រ ក្មេងប្រុសនោះបានសរសេរថា “ពីអនាគតកូនប្រសាប្រុសរបស់អ្នក Xiao Shuai”។

យ៉ាងណាម៉ិញ ម្តាយរបស់ Qianqian បានទទួលដោយការពេញចិត្ត និងសប្បាយចិត្តយ៉ាងខ្លាំង។ ចំនែកឯអ្នកនិយមប្រើប្រាស់អិនធើណេត នៅក្នុងប្រទេសចិនជាច្រើននាក់ ចង់ឃើញ និងស្គាល់ក្មេងប្រុសនោះ ថាជានរណា បានជាមានសំដីអស្ចារ្យ តាំងពីក្មេងបែបនេះ។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះក្មេងប្រុសកូនអ្នកមានរូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]