ខណៈពេលដែលជំងឺ Depression បានវាយប្រហារខ្លាំង ពេលនេះ សូម្បីតែ Bro Kh ក៏កំពុងប្រឈមមុខដែរ!

//s5.kh1.co/9e/9e1129c475abd2dcbd7b8b0109b54a8a87be7c9d.jpg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា មួយរយៈចុងក្រោយនេះ មានរឿងរ៉ាវដ៏ក្ដុកក្ដួលជាច្រើនអំពីបញ្ហាបាក់ទឹកចិត្ត ឬ Depression បានកើតលើមនុស្សជាច្រើន ជាពិសេស ស្រទាប់មិត្តៗយុវវ័យតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះដែរ មានតារាកូរ៉េល្បីៗ ជាច្រើននាក់ បានសម្រេចចិត្ត គេចវេសពីបញ្ហានេះដោយបញ្ចប់ជីវិតតាមរយៈ ការសម្លាប់ខ្លួនទៀតផង។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាYoutuber ដ៏ល្បីប្រចាំស្រុកខ្មែរ ឈ្មោះថា Bro KH បានបង្ហើបប្រាប់ហ្វេនៗថា លោកក៏កំពុងឈានទៅរក ជំងឺមួយប្រភេទនេះដែរ ហើយបច្ចុប្បន្នកំពុងធ្វើការព្យាបាលជាមួយគ្រូពេទ្យ ដោយចំណាយលើថ្នាំម្ដងៗ អស់រាប់ពាន់ដុល្លារ។ បន្ថែមពីនេះ ខណៈពេលដែល Bro Kh កំពុងមើលវីដេអូរបស់ខ្មែរឡូត ធ្វើការសម្ភាសន៍ ជាមួយបុរសកម្សត់រងគ្រោះដោយDepressionមួយរូប រូបលោកបានបញ្ជាក់ថា៖

«ជារៀងរាល់ថ្ងៃ រូបលោកមានសុខភាព មិនប្រក្រតីទេ ដោយមានអារម្មណ៍រសាប់រសល់ ទាល់តែលេបថ្នាំ ទើបអារម្មណ៍ បានធូរស្រាល»។

ដោយឡែក គ្រាន់តែលឺបែបនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ ពិតជាបារម្ភដល់ Bro Kh គ្រប់គ្នា និងជូនពរឲ្យរូបលោក បានធូរស្បើយវិញ បន្ទាប់ពីធ្វើការព្យាបាលរួច។

Bro Kh
Bro Kh
Bro Kh
Bro Kh
Bro Kh
Bro Kh
Bro Kh
Bro Kh
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T