ភ្នំពេញ ៖ ក្បាលរបាំងថ្មបែងចែកទ្រូង ផ្លូវ និងរបាំងថ្មចំនួន៥កង់ បានរបើករងការខូចខាតដោយសារតែកម្លាំង បុករបស់រថយន្ដដឹក ខ្សាច់មួយគ្រឿង ព្រោះតែអ្នកបើក រថយន្ដ ងងុយដេកមួយភាំង ក៏រេចង្កូតបណ្ដាលឱ្យ មានគ្រោះថ្នាក់ចរាចរបែបនេះតែម្ដងទៅ ប៉ុន្ដែទាំងអ្នកបើករថយន្ដនិងរថយន្ដ ដែល មានខ្សាច់ពេញហៀរទឹកកក្លាក់ នៅតាមដង ផ្លូវនោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឃាត់ទុក ដើម្បីចាត់ការបន្ដទៀត ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដោយសារតែ បើកលឿននិងងងុយដេកមួយភាំង បណ្ដាល ឱ្យបំផ្លាញទ្រព្យ សម្បត្ដិ សាធារណៈរបស់រដ្ឋ ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង១០និង៥០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរនេះ មិនបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះ ឡើយ ពោលត្រឹមធ្វើឱ្យខូចខាតក្បាលរបាំង ថ្មបែងចែកទ្រូង និងរបាំងថ្មចំនួន៥កង់រងការ ខូចខាត ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោកបានឱ្យដឹងថា មុនពេល កើតហេតុ មានរថយន្ដបែនដឹកខ្សាច់មួយ គ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8367 ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុមុខផ្ទះលេខ៥៧៦ រថយន្ដក៏រេចង្កូតបុករបាំងថ្ម និងរបាំងបែង ចែកទ្រូងបណ្ដាលឱ្យប៉ើងខ្ទាតចេញពីគ្នា ។

សមត្ថកិច្ចបានបន្ដថា អ្នកបើករថយន្ដ ឈ្មោះគិត សំណាង អាយុ២៩ឆ្នាំ រស់នៅភូមិ ព្រៃតាតូ ឃុំបឹងខ្សាង ស្រុកកណ្ដាល ខេត្ដ កណ្ដាល ។

បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ គ្រោះថ្នាក់ខាងលើ បណ្ដាលមកពីអ្នកបើក រថយន្ដងងុយដេកមួយភាំង ហើយបើកលឿន ក៏ជ្រុលទៅបុកក្បាលពុះចែក និងរបាំងថ្មតែ ម្ដងទៅ ។

ក្រោយកើតហេតុ គេសង្កេតឃើញកម្លាំង សមត្ថកិច្ចបានចុះទៅជួយអន្ដរាគមន៍ ហើយ នាំទាំងមនុស្សនិងរថយន្ដ ទៅឃុំខ្លួននិងរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី បន្ដទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]