Zidane បានបោះសម្ដីថា នឹងទម្លាក់ក្រុមខ្លាំងមួយនេះឲ្យបាន ឲ្យតែចាប់ឆ្នោតជួបនៅវគ្គ១៦ក្រុម

//s5.kh1.co/26/26b6026f2a950d17d3bcab18132bca60b08ad438.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្រុម Real Madrid លោក Zinedine Zidane ជឿជាក់ថាក្រុមរបស់លោកនឹងអាចទម្លាក់ក្រុមការពារជើងឯកហង្សក្រហម Liverpool បានប្រសិនបើចាប់ឆ្នោតប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមហង្សក្រហម Liverpool
  ក្រុមហង្សក្រហម Liverpool

ក្រុមអធិរាជស Real Madrid បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ Champions League បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញក្នុងពូល A ដោយ៦ប្រកួតក្នុងវគ្គចែកពូល ពួកគេឈ្នះ៣ ស្មើ២ និងចាញ់១ មាន១១ពិន្ទុក្នុងដៃ ឈរចំណាត់ថ្នាក់លេខ ២ ខណៈក្រុមជើងខ្លាំងបារាំង PSG ឈរចំណាត់ថ្នាក់លេខ១ មាន១៦ពិន្ទុ។

តារាងពិន្ទុក្នុងពូល A
តារាងពិន្ទុក្នុងពូល A

យ៉ាងណាមិញប្រកួតបិទវគ្គជម្រុះក្នុងពូលកាលពីថ្ងៃពុធ លោក Zidane បានដឹកនាំក្រុម Real Madrid យកឈ្នះទៅលើក្រុម Club Brugge ក្នុងលទ្ធផល ៣ទល់នឹង១។

ក្រោយបញ្ចប់ការប្រកួត កំឡុងពេលសន្និសីទកាសែត អ្នកសារព័ត៌មានបានសួរទៅកាន់លោក Zidane ថា តើក្រុមហង្សក្រហមជាក្រុមដែលគួរតែចៀសមែនទេ? គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឆ្លើយទាំងញញឹមថា៖

លោក Zidane
លោក Zidane

"ប្រសិនបើជួប Liverpool ពួកយើងនឹងទម្លាក់ពួកគេ។"

គួរបញ្ជាក់ផងដែរថាការចាប់ឆ្នោតស្វែងរកក្រុមដែលនឹងត្រូវជួបគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍​ Champions League នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៨/១៩ ខែកុម្ភៈ ឆ្នាំ២០២០៕

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T