VJ រតនា រំភើបចិត្តនឹងភរិយាលើកពានឆ្នើមអន្តរជាតិ!

//s5.kh1.co/00/0006bfa24dbdf5d6923f84d04dcacfe7743e43f9.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ក្នុងចំណោមអ្នកជំនួញឆ្នើមៗ ដែលលើកពាននៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ក៏មានឈ្មោះភរិយាលោក VJ រតនា ដែលជាអតីតពិធីករនៅ MyTV ផងដែរ ខណៈដែលអ្នកនាង និងស្វាមី ត្រូវគេឃើញរីកមុខដូចគ្រាប់ជី ក្រោយពេលគណៈកម្មការប្រកាសឲ្យលើកពាន។ នេះជាពានឆ្នើមលើកដំបូង ដែលភរិយារបស់លោកបានទទួលចាប់តាំងពីមានឈ្មោះជាម្ចាស់ក្រុមហ៊ុនរយៈពេលជាង២ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
VJ រតនា និងភរិយា 
VJ រតនា និងភរិយា 

លោក VJ រតនា បានថ្លែងពីប្រទេសថៃមកថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភរិយារបស់លោក គឺអ្នកនាង លឹម លីសា ម្ចាស់ក្រុមហ៊ុន ZZana Cosmictic Co.,LTD ទទួលបានពានឆ្នើមជាលើកទី១ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ធំ ដែលមានរហូតដល់ ៣៦ប្រទេស ចូលរួម។

លោកបានបន្ថែមទៀតថា ភរិយារបស់លោកទទួលបានពានរង្វាន់​ THE BEST OF ASAIN STAR AWARERS នៅទីក្រុង​បាងកក​ ប្រទេសថៃ​ ដែលជាកម្មវិធីប្រគល់ពាន the Best Healthy and Beauty products ដល់អ្នកឆ្នើមទាំង​ ៣៦ប្រទេស​ មកពីតំបន់អាស៊ី និងពិភពលោក។ នេះជាជោគជ័យមួយ​ ដែលលោក និងភរិយាខិតខំប្រឹងរយៈពេល​ជាង២​ឆ្នាំ​ ចាប់តាំងពីបាននាំចូលផ្ដាច់មុខផលិតផលក្រៅប្រទេសមកចរាចរណ៍ទីផ្សារ។ នេះជាក្ដីរំពឹងដែលលោក និងភរិយាទន្ទឹងចាំ។

អ្នកនាង លឹម លីសា
អ្នកនាង លឹម លីសា

ជាមួយនឹងអារម្មណ៍សប្បាយចិត្ត លោកថាក្រោយបញ្ចប់ការទទួលពាន លោក និងភរិយាមិនទាន់ត្រលប់មកស្រុកភ្លាមៗនោះទេ ដោយលោក និងភរិយានឹងបន្តដំណើរកម្សាន្តនៅក្នុងប្រទេសថៃខ្លះៗ និងពិភាក្សាពីរឿងផលិតផលជាមួយអ្នកឯកទេសថៃផង៕

អ្នកនាង លឹម លីសា
អ្នកនាង លឹម លីសា
អ្នកនាង លឹម លីសា ពេលទទួលរង្វាន់
អ្នកនាង លឹម លីសា ពេលទទួលរង្វាន់
VJ រតនា និងភរិយា ក្នុងពិធីចែករង្វាន់  
VJ រតនា និងភរិយា ក្នុងពិធីចែករង្វាន់  
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
ផលិតផលរបស់អ្នកនាង លឹម លីសា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T