បទចម្រៀងទាំងនេះហើយ ជាការចាប់ផ្ដើមដំបូងរបស់តារាល្បីៗក្នុងវិស័យ Kpop (មានវីដេអូ)

//s5.kh1.co/6d/6d35c7d125971bb34c2587e77983dff8bad42a2e.jpg
តារា & កម្សាន្ដ

 ១១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បើនិយាយពីភាពល្បីល្បាញនៃតន្រ្តី ក្នុងពេលបច្ចុប្បន្ន ឃើញថា Kpop ពិតជាមានភាពល្បីល្បាញ មិនគួរឲ្យមើលរំលងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បទចម្រៀងកូរ៉េជាច្រើនបទ បានលោតចូលក្នុងតារាងចម្រៀងអាមេរិក ដែលពីមុនមក ធ្លាប់មានតែបទចម្រៀងរបស់តារាអាមេរិកប៉ុណ្ណោះ ប៉ុន្តែពេលនេះ មនុស្សជាច្រើន ស្ទើរតែទូទាំងពិភពលោក ចាប់ផ្ដើមចាប់អារម្មណ៍ស្ដាប់ចម្រៀងកូរ៉េ ហើយស្វែងយល់ពី Kpop កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

បច្ចុប្បន្ននេះ មានក្រុមចម្រៀង Kpop ជាច្រើន ទទួលបានភាពជោគជ័យ នៅក្នុងអាជីពជាតារារបស់ពួកគេ ដោយមិនត្រឹមតែបានសាងកេរ្តិ៍ឈ្មោះ នៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ពួកគេក៏បានចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះ នៅប៉ែកអឺរ៉ុបផងដែរ។

ទោះបីជាពួកគេមានភាពល្បីល្បាញខ្លាំង ក្នុងពេលបច្ចុប្បន្ន ប៉ុន្តែស្នាដៃចាស់ៗ និងលើកដំបូងរបស់ពួកគេ ក៏ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង មិនអន់ដែរ។

ខាងក្រោមនេះជាវីដេអូចម្រៀងដំបូង របស់ក្រុមតារាល្បីៗ ដែលហ្វេនៗចាត់ទុកជា ការចាប់ផ្ដើមដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត Kpop៕

ទស្សនាវីដេអូខាងក្រោម ៖

១. ក្រុម BIGBANG បទ We Belong Together

២. ក្រុម Girls’ Generation បទ Into The New World

៣. ក្រុម BLACKPINK  បទ BOOMBAYAH

៤. ក្រុម SHINee បទ Replay

៥. ក្រុម 2NE1 បទ Fire

៦. ក្រុម EXO បទ Mama

៧. ក្រុម BTS បទ No More Dream

៨. ក្រុម Red Velvet បទ Happiness

៩. ក្រុម TWICE បទ Like Ohh-Ahh

១០. ក្រុម GOT7 បទ Girls Girls Girls

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T