គួរឲ្យសរសើរ! Teaser បទថ្មីរបស់ CL មានភាសាកាយវិការ បើទោះមនុស្សថ្លង់ក៏អាចយល់អត្ថន័យ (មានចម្រៀង)

//s5.kh1.co/6c/6c9bfcde9419172eb625b49d5ecfb843c17c7bea.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រោយពីបញ្ចេញបទចម្រៀងពីរបទ កាលពីអាទិត្យមុន ដែលមានចំណងជើងថា “Done” និង “Rewind” មក នៅថ្ងៃនេះ នាង​CL នឹងបញ្ចេញបទចម្រៀងរបស់ខ្លួនពីរបទបន្ថែមទៀត ដែលមានចំណងជើងថា “PARADOX” និង “I QUIT”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់បទចម្រៀងមានចំណងជើងថា​ “I Quit” ដែលនឹងចេញ MV នាល្ងាចនេះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា​ កាយវិការក្នុងបទចម្រៀងនេះ មានការធ្វើភាសាកាយវិកាសម្រាប់មនុស្សថ្លង់ ដោយធ្វើបែបនេះ ទោះជាមនុស្សពិកាដែលស្តាប់មិនលឺ ក៏អាចយល់អត្ថន័យរបស់បទនេះបានដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យសរសើរមួយសម្រាប់នាង CL មែនទែន ព្រោះថានាងមានគំនិតយ៉ាងប្លែក និងពិសេស សម្រាប់អ្នកគាំទ្រពិកា បើទោះជាពួកគេមិនលឺសម្លេងចម្រៀងរបស់នាងក៏ដោយ។ ហើយជាពិសេសនោះ នាង CL ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រពោលសរសើរថា នាងពិតជាតារាចម្រៀងដ៏ពោរពេញដោយសមត្ថភាព និងមានគំនិតច្នៃប្រឌិតខ្ពស់ សាកសមជាតារាល្បីលំដាប់ពិភពលោកមែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

CL
CL
CL
CL
MV ថ្មីរបស់ CL
MV ថ្មីរបស់ CL
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T