ធ្លាប់ដឹងអត់ថា Go Ara ជាតារាស្រីជនជាតិកូរ៉េដែលមានកែវភ្នែកចម្លែក ខុសពីគេ

//s5.kh1.co/ad/ade2421526f5dcab299b836784b904c1b411779f.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាយូរណាស់មកហើយ Go Ara ត្រូវបានគេកត់សម្គាល់ឃើញថា ជាជនជាតិកូរ៉េដែលមានភ្នែកពណ៌ខៀវក្រម៉ៅ ភ្លឺថ្លា ដែលវាពិតជាកម្រមានណាស់ សម្រាប់ជនជាតិកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែថ្មីៗនេះ ហ្វេនៗកត់សម្គាល់ឃើញថា ភ្នែករបស់នាងបានផ្លាស់ប្តូរពណ៌ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

ភ្នែករបស់តារាសម្តែងស្រី Go Ara បច្ចុប្បន្ន មានពណ៌ប្លែក និងស្រស់ស្អាត ជាមួយនឹងពណ៌ខ្មៅងងឹតជាងមុន មើលទៅដូចជាចាប់ផ្ដើមចេញជាពណ៌ត្នោតស្រាល ប៉ុន្តែបើមើលជិត ចេញជាពណ៌ប្រផេះលាយបៃតង។

គួរបញ្ជាក់ផងដែរថា ពណ៌ភ្នែករបស់នាង កាលពីនៅវ័យជំទន់ មានលក្ខណៈភ្លឺ និងស្រាលជាងនៅពេលដែលនាងចូលវ័យ ២០ឆ្នាំក្រាស់។

ទោះបីមានការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែពណ៌ភ្នែករបស់នាង ធ្វើឲ្យនាងកាន់តែស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗ កាន់តែខ្លាំងឡើង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
រូបភាព Go Ara
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T