Mourinho ចូលខ្លួនមកប្រជែង Man UTD និង Arsenal ក្នុងការនាំយកកីឡាករម្នាក់របស់ Juventus

//s5.kh1.co/20/201f3291a762bd5fd24197090ea21ebe2ea808bb.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានចូលខ្លួនមកប្រជែងជាមួយក្លិបអង់គ្លេសពីរផ្សេងទៀត ដើម្បីនាំយកខ្សែការពាររបស់ Juventus កីឡាករ Merih Demiral នៅទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Merih Demiral
កីឡាករ Merih Demiral

កីឡាករវ័យ២១ឆ្នាំ Demiral បានផ្លាស់ទៅចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ប៉ុន្តែកំពុងមានព័ត៌មានថាគេអាចចាកចេញវិញ ក្រោយបង្ហាញខ្លួនបានត្រឹម ១ប្រកួតប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Serie A រដូវកាលនេះ។ ខណៈក្លិប Manchester United និង Arsenal សុទ្ធតែចាប់អារម្មណ៍ចង់នាំយករូបគេមកលេងនៅទឹកដីអង់គ្លេស។

បើតាមការចុះផ្សាយរបស់កាសែតកីឡាល្បីឈ្មោះមួយនៅអង់គ្លេសបានចុះផ្សាយថា លោក Jose Mourinho អាចនឹងទិញយក Demiral ជាកីឡាករដំបូងរបស់ខ្លួនក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Spurs បន្ទាប់ពីក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះបានធ្វើការទាក់ទងជាមួយនឹងភ្នាក់ងាររបស់កីឡាកររួចរាល់ហើយ។ ចំពោះតម្លៃខ្លួនរបស់ខ្សែការពារជម្រើសជាតិតួកគីរូបនេះគឺប្រមាណជា ១៥លានផោន។

កីឡាករ Merih Demiral
កីឡាករ Merih Demiral

យ៉ាងណាក៏ដោយ Spurs កំពុងសម្លឹងមើលឱកាសនាំចូលកីឡាករបន្ថែមទៀតមកពង្រឹងតំបន់ខាងក្រោម ខណៈខ្សែការពារចាស់វស្សា Toby Alderweireld បានសម្រេចចិត្តចាកចេញពីក្លិប ក្រោយកុងត្រារវាងគេ និងក្លិប ត្រូវផុតកំណត់នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T