អ្នកជំងឺស្រីម្នាក់នេះ សម្រេចបំណងរបស់នាង ដោយបានជួបជាមួយនឹងក្រុម BTS

//s5.kh1.co/64/64f92dcf9dcf2b7a30cf33f97d6ae9dd0d8b3e20.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េ​ខាងត្បូង៖ ​កាលពី​ពេលថ្មី​ៗកន្លង​ទៅ​នេះBTS បាន​ទៅ​ចូល​រួម​ក្នុងកម្ម​វិធី ​​បើក​ឆាក​របស់​​Jingle Ball 2019 ក៏​ប៉ុន្តែ​មុន​ពេល​ដែល​ ពួកគេ​​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​BTS ​ក៏​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​​របស់​ពួកគេ​ ដើម្បីទៅ​បំពេញ​បំណងប្រាថ្នា​របស់ ​អ្នកគាំ​ទ្រស្រី​ម្នាក់​​ដែលកំពុង​តែ ​មានជំងឺ​ម្នាក់របស់​ពួកគេ​​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​តាម​រយៈកម្ម​វិធី​មួយ ​ដែល​មាន​ឈ្មោះថា​Meet & Greet ដែល​ត្រូវ​បាន​ចាក់​ផ្សាយ ​​តាមរយៈKIIS FM ​បានផ្តល់​​​​ឱកាសឲ្យ​អ្នក​គាំទ្រ​ អាច​​បាន​ជួប​ផ្ទាល់​ជាមួយ​ក្រុមBTS។ ក្នុង​នោះ​ដែរ​មាន​អ្នក​គាំទ្រ​ស្រីមា្នក់​ ដែល​​ជា​អ្នក​ដែល​ជូប​ជា​មួយ​នឹង​សមាជិកក្រុម​BTS នាង​​បានធ្វើ​ការ​ចែក​រំលែក​នៅ ​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​របស់​នាង​ ដោយ​បាន​ធ្វើការ​បង្ហោះ​រូបរវាង​នាង ​រួម​​ជាមួយ​នឹង​ក្រុម​ចម្រៀង​បុរសBTS នៅលើ​បណ្តាញ​សង្គមInstagram របស់​នាង​​។

លើ​ស​ពីនេះ​ទៀត​នាង​បាន​រៀប​រាប់ ​នៅ​អ្វី​ដែល​សមាជិក​ទាំង​អស់​របស់​​BTS បាន​ធ្វើ​សម្រាប់​នាង ​ក្នុង​ការ​បង្ហាញ​វត្តមាន​របស់​ពួកគេ​នោះ ដែល​អាច​និយាយ​បាន​ថា​វា​គឺ​ជា​ ការចងចាំ​មួយ​ដ៏មាន​អត្ថន័យ​សម្រាប់​នាង​ ដែល​មិន​អាច​បំភ្លេច​បាន​ផងដែរ។ ក្នុង​នោះ​នាង​បាន​រៀប​រាប់​ថា៖

 “ខ្ញុំ​មិន​ដឹង​ថា​គួរ​តែ​រៀប​រាប់​បែប​ណា ​ឲ្យ​សម​ជាមួយ​នឹង​អារម្មណ៍របស់​ខ្ញុំ ​ដែល​មាន​នៅ​ពេល​នេះ​នោះ​ទេ ខ្ញុំ​គឺ​ពិត​ជា​ពោរពេញ​ដោយអារម្មណ៍​ដែលមានសុភមង្គល ការ​គោរព រំភើប​ភ្ញាក់​ផ្អើល រួម​ជាមួយ​នឹង​ក្តី​ស្រលាញ់​យ៉ាង​ខ្លាំង។”

ជាមួយគ្នា​នោះ​ដែល​នាង​ក៏​បាន​បង្ហោះ​ នៅ​វីដេអូ​ខ្លួន​នាង​ផ្ទាល់​ដែល​បង្ហាញ​ពីក្តី​រំភើប ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​នៅ ​ពេល​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ ដោយ​ផ្ទាល់​របស់​ក្រុម​BTS ទៀត​ផង។

គួរ​បញ្ជាក់​ផងដែរថា​ នាង​គឺជា​អ្នក​គាំ​ទ្រម្នាក់​ ​ដែល​ស្រលាញ់​នឹង​គាំ​ទ្រ​BTS អស់​រយៈពេល ​ជាយូរ​មកហើយ។ ហើយនាងក៏​ធ្លាប់​បាន​ធ្វើវីដេអូ​​cover តាម​បទEuphoria របស់​Jungkook​ សម្រាប់​អបអរ ​ក្នុ​ងថ្ងៃ​កំណើត​របស់​Jungkook ទៀត​ផង​​។ ជាមួយគ្នា​នេះ​នាងក៏​បាន​បញ្ជាក់​ផងដែរថា​BTS គឺ​ជាអ្នក​ដែល​បាន​បង្រៀន​នាង​ឲ្យ​ចេះ ​ស្រលាញ់​គ្រប់​យ៉ាងជា​របស់​ខ្លួន​ឯង បូក​រួម​ទាំង​ជំងឺ​របស់​នាង​ផងដែរ។ ហើយ​នាង​អាច​ឆ្លងកាត់​ នៅ​ពេល​វេលា​ដ៏​ខ្មៅ​ងងឹត​ទាំង​ប៉ុន្មាន ​ក៏​ព្រោះ​តែ​BTS ​ដែល​ជាកម្លាំងចិត្ត​​ដ៏ធំមួយ​ សម្រាប់​នាង​ ជំនះ​នៅ​រាល់​ពេលវេលា​ដ៏​​លំបាក​ៗ​ទាំងប៉ុន្មាន​ កន្លង​មក​នេះ​ផងដែរ​៕

BTS
BTS
BTS
BTS
BTS និង​អ្នក​គាំទ្រ​ស្រី
BTS និង​អ្នក​គាំទ្រ​ស្រី
BTS និង​អ្នក​គាំទ្រ​ស្រី
BTS និង​អ្នក​គាំទ្រ​ស្រី
អ្ន​កគាំទ្រ​
អ្ន​កគាំទ្រ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T