បទថ្មីថ្ងៃមុនស្ដាប់ឆ្អែតឬនៅ? CL បង្ហើបថានឹងបញ្ចេញបទថ្មី ២បទទៀតឆាប់ៗនេះ

//s5.kh1.co/73/739b84543da48957a0435fb12f36db70d7f6bd74.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ តារាស្រីដ៏ល្បី CL អតីតសមាជិកក្រុម 2NE1 បានបញ្ចេញបទថ្មី ២បទ បើកឆាក Channel Youtube ថ្មីរបស់ខ្លួន ដែលទទួលបានការគាំទ្រខ្លាំងទាំងក្នុងស្រុក និងទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅមិនទាន់អស់នៅឡើយទេ CL បានបង្ហើបទៀតថា នាងនឹងបញ្ចេញបទថ្មីចំនួន ២បទទៀត នៅថ្ងៃទី១០ ខែធ្នូ ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មីដែលគ្រោងនឹងចេញឆាប់ៗនេះ មានចំណងជើងថា I Quit និង Complain ដែលសុទ្ធសឹងតែជាបទចម្រៀងនៅក្នុងអាល់ប៊ុមទោលថ្មី ដំបូងរបស់នាង បន្ទាប់ពីចាកចេញពីផលិតកម្ម YG មានឈ្មោះថា In the Name of Love។

ដំណឹងនេះធ្វើឲ្យហ្វេនៗរំភើប និងរីករាយយ៉ាងខ្លាំង ដោយសារតែរង់ចាំពេលវេលានេះ អស់រយៈពេលជាយូរមកហើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL
រូបភាព CL បានបង្ហោះ
រូបភាព CL បានបង្ហោះ
រូបភាព CL បានបង្ហោះ
រូបភាព CL បានបង្ហោះ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T