ប្រគំតន្ត្រីលើកនេះBambam-GOT7 ហ៊ាននិយាយបែបនេះទៅកាន់ហ្វេន ក្នុងប្រទេសកំណើតរបស់ខ្លួន

//s5.kh1.co/2f/2f36da9532f5feee834b62cec3a287a8955eae27.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាល​ពីពេលថ្មី​ៗនេះ​Bambam ដែល​ជា​សមាជិកក្រុម​GOT7 បានធ្វើ​ដំណើរ​​ទៅចូល​រួម ​​ការ​ប្រគំតន្ត្រីក្នុង​ប្រទេស​ថៃ​សម្រាប់ ​ព្រឹត្តិការណ៍​CPFrankster ហើយ​ក៏​​ជា​ការ​សម្តែង​ទោល​ ជា​លើក​ដំបូងរបស់​គេ ​​ក្នុង​បទ​ចម្រៀង​Do You ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាម៉ិញ​ ក្នុង​អំឡុង​ពេល​ប្រគុំតន្ត្រី​នោះ​Bambam ក៏​មាន​ឱកាស​ក្នុង​ ការ​និយាយ​អំពី​គោល​ដៅ​ក៏​ដូច​ជា​ ប្រជា​ប្រិយភាព​របស់​ក្រុម​GOT7 ជាមួយ​អ្នកគាំទ្រដោយ​ពេល​នោះ រូប​គេ​បាន​និយាយ​ត្រង់​ៗ​ដល់ ​អ្នក​គាំ​ទ្រ​នៅ​ក្នុងទី​នោះ​ថា៖

 “ពេល​ខ្លះ​ខ្ញុំមាន​អារម្មណ៍ថា ​បាក់​ទឹក​ចិត្តក៏​ព្រោះ​តែ​ប្រតិកម្ម​(របស់​សាធារណៈជន​ទូទៅ) មិន​ល្អៗ​ដែល​ធ្វើ​មក​ដាក់​ពួកយើង​ ​(នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង) ដែល​ទុក​ពួកយើង​មិន​មែន​ជា​អ្វី ​ទាល់​តែ​​សោះ​ ក៏​ប៉ុន្តែខុសប្លែក​នៅ​ទីនេះគឺ មាន​អ្នកគាំទ្រ​ជា​ច្រើន​ដែល​តែង​តែ ​ ​គាំទ្រមកកាន់​​ពួកយើង​តាំង​តែពីពេល​ដែល​ ពួក​យើង​ចាប់​ផ្តើម​ក្នុង ថ្ងៃ​ទី១មកម្ល៉េះ។​ ហើយ​​នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ទី​នេះ ​ខ្ញុំ​មាន​អារម្មណ៍​ថាខ្ញុំ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​។​​”

គួរ​បញ្ជាក់​ផងដែរថា​ កាល​ពីពេលកន្លង​ទៅ​នេះ​ ក៏មាន​​ការ​លេចលឺ​នៅ​បញ្ហា​ដែល​ថា​កម្ម​វិធី​Mnet បាន​ជាប់​ទាក់​ទង​នឹង ​ភាព​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​GOT7 បន្ទាប់​ពី​កម្ម​វិធី​ប្រគល់​ពានរង្វាន់​ដ៏ធំប្រចាំ​ឆ្នាំ​MAMA ក្នុង​ឆ្នាំ​២០១៩​ នេះ​ផងដែរ។ ក៏ប៉ុន្តែ​ទោះ​យ៉ាងណា​ទាក់​ទង​នឹង​រឿង​រ៉ាវ​ទាំងនេះ ​ក៏​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ ឬមានការ​បក​ស្រាយ​ឲ្យ​ច្បាស់ ​ពីខាងកម្ម​វិធី​នៅ​ឡើយ​នោះ​ទេ ៕

Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
Bambam 
ក្រុម​GOT7
ក្រុម​GOT7
ក្រុម​GOT7
ក្រុម​GOT7
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T