ទៅអាមេរិកលើកនេះ មិនខាតជើងទេ! ក្រៅពីសម្ដែង BTS ប្រមូលពានមកផ្ទះវិញម្នាក់មួយទៀត

//s5.kh1.co/55/55bb621713a5e1c38556846bba87f090c1fcc303.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក ៖ កាលពីរាត្រីថ្ងៃទី៦ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រុមចម្រៀងប្រុសដ៏ល្បីរបស់កូរ៉េ បានបង្ហាញខ្លួននៅក្នុងកម្មវិធី KIIS FM Jingle Ball ប្រចាំឆ្នាំ ២០១៩ ដើម្បីធ្វើការសម្ដែង ជាមួយនឹងតារាៗអាមេរិកជាច្រើន ក្នុងនោះក៏មាន Halsey មិត្តល្អរបស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីការសម្ដែងបានបញ្ចប់ កំលោះកូរ៉េទាំង៧ បានធ្វើដំណើរទៅកាន់ Soho House នៅឯ West Hollywood ដើម្បីទទួលពានរង្វាន់ ក្រុមចម្រៀងប្រចាំឆ្នាំ (Group of the Year) ពីកម្មវិធី Variety's 2019 Hitmakers។

ទីនោះបានក្លាយជាកន្លែងដែល BTS បានជួបនិងស្វាគមន៍ ជាមួយតារាៗល្បីៗរបស់អាមេរិកជាច្រើនរូប ថែមទាំងបានថតរូបជាមួយគ្នា យ៉ាងរីករាយថែមទៀតផង។

ក្នុងនោះដែរ RM ដែលជាមេដឹកនាំក្រុមចម្រៀង Kpop ដ៏ល្បីនេះ បានថ្លែងសុន្ទរកថាយ៉ាងវែង ជាភាសាអង់គ្លេស ដើម្បីអរគុណទៅកាន់ក្រុមការងារក្នុងផលិតកម្មរបស់ខ្លួន និងហ្វេនៗជាទីស្រលាញ់ ដែលនៅជុំវិញពិភពលោក។

ក្រោយមកមិនយូរប៉ុន្មាន RM ត្រូវបានគេដាក់ងារជា កំពូលអ្នកថ្លែងសុន្ទរកថា ដោយសារតែលោកបានប្រើប្រាស់ពាក្យពេចន៍ ពោរពេញដោយការគោរព ដឹងគុណចំពោះហ្វេនៗគ្រប់គ្នា។

ជាក់ស្ដែង RM បានបង្ហាញឲ្យហ្វេនៗឃើញកាន់តែច្បាស់ថា លោកជាមនុស្សដែលចេះដាក់ខ្លួន ហើយតែងតែប្រើពាក្យពេចន៍ផ្អែមល្ហែម ពោរពេញដោយការគោរព គ្រប់កាលៈទេសៈ។

លោកបានបញ្ចប់សុន្ទរកថា ដោយពាក្យសន្យា ដែលបាននិយាយម្ដងហើយម្ដងទៀតថា លោកនឹងខិតខំធ្វើការ ស្វែងរក និងបង្កើតគំនិតថ្មីដែលល្អៗ សម្រាប់អាល់ប៊ុមក្រោយៗ ដើម្បីបម្រើអារម្មណ៍ហ្វេនៗគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T