ជម្រើសចុងក្រោយ! មានតែការត្រឡប់មករស់នៅជាមួយខ្លួនឯងប៉ុណ្ណោះ ទើបជារឿងដែលល្អបំផុត

//s5.kh1.co/dd/ddabadd69c808c7338fca4f2c47fb7467e75558d.jpg
ប្រលោមលោក & អប់រំ

 ០៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីរៀបការសាងគ្រួសាររួចមក គ្មានមនុស្សស្រីណាម្នាក់ចង់បែកបាក់គ្រួសារ គ្មានមនុស្សស្រីណាចង់ត្រឡប់មករស់ម្នាក់ឯងវិញហើយមានឈ្មោះថាជាស្រីមេម៉ាយនោះឡើយ បើទោះជាជីវិតប្ដីប្រពន្ធរកាំរកូស ឈ្លោះទាស់ទែង ខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏មនុស្សស្រីស្ទើរតែ៩០% នាងសុខចិត្តទ្រាំរស់នៅទាំងទុក្ខលំបាក ធ្វើយ៉ាងណាដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ មិនឱ្យបែកបាក់ប្រេះឆាឡើយ ប៉ុន្តែ បើទោះជាមនុស្សស្រីព្យាយាមថែរក្សា និងទ្រាំខ្លាំងប៉ុនណា ក៏នៅតែមិនអាចថែរក្សាចំណងគ្រួសារបាន យ៉ាងណា ក្នុងគ្រួសារខ្លះ ក៏នៅតែបែកបាក់ ប្រេះឆា មិនអាចបន្តរួមរស់ជាមួយគ្នាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ចិត្តមនុស្សស្រី ទម្រាំតែនាងសម្រេចចិត្តបែកបាក់ ទម្រាំតែនាងយល់ព្រមលែងលះ នាងបានស៊ូទ្រាំលំបាកទាំងកាយ គ្រាំទាំងចិត្តច្រើនណាស់មកហើយ ទ្រាំរហូតដល់នាងអត់ធ្មត់លែងបាន ទើបនាងសម្រេចចិត្តចែកផ្លូវ មិនមែននាងចង់ទេ តែពាក្យថា ទ្រាំលែងបាន ជាហេតុនាំឱ្យនាងចែកផ្លូវទាំងបង្ខំចិត្ត។

រូបតំណាង
រូបតំណាង

ការត្រឡប់មករស់នៅម្នាក់ឯងវិញសាជាថ្មី បន្ទាប់ពីការចែកផ្លូវគ្នា វាប្រហែលជាពិបាកសម្រាប់នាង តែគ្មានជម្រើសក្រៅតែពីបែកបាក់ ព្រោះបើទ្រាំរស់នៅក្នុងនាមជាប្ដីប្រពន្ធ មានតែបញ្ហាការឈ្លោះទាស់គ្នា មិនចុះសម្រុង ដូច្នេះ មានតែការចែកផ្លូវទើបជាជម្រើសដ៏ល្អបំផុតសម្រាប់នាង។ មានឈ្មោះថាជា ស្រីមេម៉ាយ អាចនឹងចំណាយមាត់ញាតិ ត្រូវអ្នកផងសើចចំអក ពេបជ្រាយណាស់ តែពេលខ្លះ ស៊ូឱ្យគេនិយាយ វាក៏ប្រសើរជាង ការដែលរស់នៅទាំងគ្មានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារ។

រូបតំណាង
រូបតំណាង

ជម្រើសចុងក្រោយ មានតែការត្រឡប់មករស់នៅម្នាក់ឯងវិញទេ ទើបអាចឱ្យយើងបានជួបសុភមង្គលក្នុងជីវិត មានសេរីភាព។ ត្រឡប់មកនៅម្នាក់ឯង អាចគេសើចចំអក តែជឿទៅថា ការនៅម្នាក់ឯង យើងនឹងបានយល់ដឹង និងរឹងមាំច្រើនជាងមុន ហើយអ្វីដែលសំខាន់ យើងនឹងអាចដើរលើផ្លូវមួយដោយខ្លួនឯង អាចបានធ្វើនូវអ្វីដែលយើងចង់ធ្វើ មានឯករាជ្យ មានម្ចាស់ការលើខ្លួនឯងច្បាស់លាស់ ដ្បិតថាឯកា និងហត់នឿយបន្តិចមែន តែវាក៏ល្អជាង ទ្រាំរស់នៅទាំងគ្រាំចិត្ត មានតែសម្ពាធ និងជីវិតគូជួបតែបញ្ហារកាំរកូស គ្មានសិរីមង្គល។ ជឿទៅថា បើជីវិតគ្រួសារមិនសក្តិសម ការជួបជុំមិនអាចមានរឿងល្អ ត្រឡប់មករស់នៅម្នាក់ឯងវិញវាល្អជាង៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T