ផ្លូវការ! លោក Marco Silva ត្រូវបានក្លិប Everton បណ្ដេញចេញ ក្រោយដឹកនាំក្រុមមិនបានល្អរដូវកាលនេះ

//s5.kh1.co/b9/b944f3f89ba939077b7033e0583a8aa964ee085f.png
កីទ្បា

 ០៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton បានសម្រេចចែកផ្លូវគ្នាជាមួយនឹងអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់លោក Marco Silva កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោកដឹកនាំក្រុមទទួលលទ្ធផលមិនល្អក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Marco Silva
  លោក Marco Silva

ក្លិប Everton បានចេញសេចក្ដីថ្លែងការមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីម្សិលមិញថា៖

"ក្លិប Everton សូមប្រកាសបញ្ជាក់ថាលោក Marco Silva បានចាកចេញពីក្លិបហើយ។ម្ចាស់ភាគហ៊ុនធំរបស់ក្លិបលោក Farhad Moshiri និងលោកប្រធានក្លិប Bill Kenwright រួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់លោក Marco ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមរយៈពេល១៨ខែកន្លងមកនេះ។ ក្លិបសូមជូនពរលោកជួបសំណាងល្អនាពេលអនាគត។"

  លោក Marco Silva
  លោក Marco Silva

គួរបញ្ជាក់ផងដែរថាលោក Marco បានដឹកនាំក្រុមទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុម Liverpool ក្នុងលទ្ធផល៥-២ កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះ ជាហេតុធ្វើឲ្យក្រុម Everton ធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៨ មាន១៤ពិន្ទុក្នុងដៃ គិតត្រឹម ១៥ប្រកួត ក្នុងតារាង Premier League ដែលកំពុងស្ថិតក្នុងតំបន់ដែលត្រូវគេកាត់ចោលទៅលេងក្របខណ្ឌ Championship ៕

តារាងពិន្ទុក្របខណ្ឌ Premier League បច្ចុប្បន្ន
តារាងពិន្ទុក្របខណ្ឌ Premier League បច្ចុប្បន្ន

ប្រភពevertonfc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T