សោកស្ដាយ! សំ ថារ័ត្ន ចាញ់កីឡាការិនីវៀតណាម បាតបង់ឱកាសដណ្ដើមមេដាយនៅស៊ីហ្គេម (មានវីដេអូ)

//s5.kh1.co/a7/a703e818350a35dd0375fc4738d70b5980c08cb7.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ការប្រកួតវគ្គជម្រុះវិញ្ញាសាគុនខ្មែរនារី ប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ កាលពីម្សិលមិញ កីឡាការិនីកម្ពុជា អ៊ុំ ថារ័ត្ន (សំ ថារ័ត្ន) បានប្រកួតចាញ់កីឡាការិនី វៀតណាម Bui Yen Ly ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការិនី វៀតណាម Bui Yen Ly ឈ្នះការប្រកួត
  កីឡាការិនី វៀតណាម Bui Yen Ly ឈ្នះការប្រកួត

ការប្រកួតពេញ៣ទឹក កីឡាការិនីវៀតណាម Bui Yen Ly បានឈ្នះដោយពិន្ទុឯកច័្ឆន ៣០-២៧ ដែលបានធ្វើឲ្យ សំ ថារ័ត្ន បាត់បង់ឱកាសឡើងទៅដណ្ដើមមេដាយ។

https://s5.kh1.co/__image/w=650,h=434,q=100/e2/e26f142378799e1b53901d1cd71f3b2a709700aa.jpg

គួរឲ្យដឹងដែរថា កីឡាការិនី Bui Yen Ly គឺជាម្ចាស់មេដាយពិភពលោកវិញ្ញាសាប្រដាល់សេរីរបស់ប្រទេសវៀតណាម។

សម្រាប់វិញ្ញាសាគុនខ្មែរនៅស៊ីហ្គេមឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡាករ និងកីឡាការិនីទៅចូលរួមចំនួន៥រូប ក្នុងនោះមាន ឡៅ ចិត្រា និង ហ៊ីម គីមរៀង បានកក់មេដាយសំរិទ្ធរួចរាល់, កីឡាការិនី សំ ថារ័ត្ន ធ្លាក់ត្រឹមវគ្គជម្រុះ ចំណែកឯ វ៉ាន់ វឿន និងតាញ់ មករា នឹងប្រកួតនៅថ្ងៃនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/5a/5a5b0a1d5620d8ff50d728c4880eb2dd39b58cfe.jpg
សូមទស្សនាការប្រកួតរវាង សំ ថារ័ត្ន និងកីឡាការិនីវៀតណាមនៅខាងក្រោម៖  
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T