ជាទូទៅមនុស្សគ្រប់រូប ភាគច្រើនតែងតែចូលចិត្តទទួលទានភេសជ្ជៈដែលសម្បូរទៅដោយជាតិផ្អែមៗ ដោយសារប្រភេទអាហារទាំងនេះវាបានផ្តល់នូវថាមពល កម្លាំងដល់អ្នកទទួលទាននៅពេលដែលហេវហត់បន្ទាប់ពីធ្វើការងារផ្សេងៗ ។ ប៉ុន្តែទន្ទឹមនឹងគុណសម្បត្តិនេះ វាក៏បានផ្តលនូវគុណវិបត្តិដូចគ្នា គឺការឡើងជាតិស្ករប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវ ឬច្រើនពេកលើសកម្រិត ។ សញ្ញាដែលអ្នកត្រូវដឹងថា អ្នកកំពុងប្រឈមនឹងការលើសជាតិស្ករនោះមានដូចជា:

ស្ករ

១. ឡើងទម្ងន់

២. ធ្មេញខូច (ដង្គូវសុី)

៣. ផ្តាសាយញឹកញាប់

៤. ដូចជារាងហើមៗពោះ

៥. ឈឺសាច់ដុំនិងសន្លាក់ បង្កទៅជារលាក ដោយសារជាតិស្ករច្រើនពេកក្នុងរាងកាយ

៦. ឃ្លានអាហារដែលមានជាតិផ្អែមៗ

៧. ពេលអស់កម្លាំងបានជាតិស្ករបរិភោគហាក់បីដូចជាមានកម្លាំងឡើងវិញភ្លាមៗ តែមិនបានប៉ុន្មានក៏អស់កម្លាំងទៅវិញលើសដើម

៨. មុខឡើងមុនជាដើម 

ស្ករ

ប្រភព: Wiki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]