ក្ដៅៗកម្ពុជាឈ្នះទៀតហើយបងប្អូន! ប្រកួតបើកឆាកកីឡាប្រដាល់គុណខ្មែរ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ កីឡាករឡៅចិត្រា បានប្រកួតឈ្នះកីឡាករឡាវដោយពិន្ទុ (មានវីដេអូ)

//s5.kh1.co/13/13b1553a571bb75d48ea50d71e647bb6b9014052.jpg
កីទ្បា

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ប្រកួតបើកឆាក ប្រភេទកីឡារប្រដាល់គុណខ្មែរ កីឡាករឡៅ ចិត្រា តំណាងឲ្យប្រទេសកម្ពុជា បានធ្វើការប្រកួតជាមួយនឹងកីឡាករឡាវ Soubinh Banxade ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ការប្រកួតនេះស្ថិតក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយមានរយៈពេល៣ទឹក។ ដោយទឹកទី១ ទី២និងទី៣ កីឡាករឡៅ ចិត្រា ទទួលបាន ១០ពិន្ទុក្នុង១ទឹក ចំណែកឯកីឡាករឡាវ ទទួលបាន ៩ពិន្ទុក្នុង១ទឹក។

កីឡាករឡៅ ចិត្រា បង្គលខៀវ
កីឡាករឡៅ ចិត្រា បង្គលខៀវ
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ដូច្នេះក្រោយប្រកួតអស់រយៈពេល ៣ទឹក កីឡាករឡៅ​ ចិត្រាបានយកឈ្នះលើកីឡាករឡាវ ដោយពិន្ទុ ក្នុងលទ្ធផល ៣០-២៧៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ប្រភពCambodia SEA GAMES 2023

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T