កុំជោរ គ្រាន់តែ G-Dragon បញ្ចេញលក់ស្បែកជើងធ្វើដោយផ្ទាល់ដៃភ្លាម G-Devith ទិញពាក់ភ្លែត!

//s5.kh1.co/e9/e90accbb482cfc76bc64c34c4734defd7b09fa0d.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយថា តារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំស្រុកខ្មែរ លោក G-Devith គឺជាហ្វេនផ្តាច់មុខរបស់កំពូលតារារ៉េបប្រចាំប្រទេសកូរ៉េ G-Dragon មេក្រុម Big Bang ដោយភាគច្រើនលោកតែងតែ និយមចូលចិត្តលេងស្ទាយ៍តុបតែងខ្លួនដូចជា G-Dragon និងតែងតែគាំទ្ររាល់បទចម្រៀង ក៏ដូចជាផលិតផលរបស់តារាប្រុសរូបនេះជាដើមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=652,q=100/d7/d7d9301139781f159ff1390ad0a0ed865b85bb80.jpg

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ តារាប្រុសG-Devith ក៏ទើបតែកុម៉្មងទិញស្បែកជើងម៉ាក Nike Sport Wear មួយគូ ដែលត្រូវបានគេដឹងថា ជាស្បែកជើងដែលមានលក្ខណៈពិសេសខុសប្លែកពី ស្បែកជើងNike ដ៏ទៃទៀត ដោយសារស្បែកជើងដែល G-Devith បានទិញនេះ គឺជាស្បែកជើងដែលត្រូវបានច្នៃម៉ូតសិល្បៈដោយគំនិតច្នៃប្រឌិតដោយផ្ទាល់ដៃ ដោយតារារ៉េបប្រុស G-Dragon  និងត្រូវបានគេដាក់ឈ្មោះស្បែកជើងNikeនេះថា «The Nike Air Force 1 Para-Noise» ។

ហើយនេះយោងតាមការបង្ហោះរបស់ តារាប្រុស G-Devith បានឲ្យដឹងថា ស្បែកជើងដ៏ពិសេសមួយគូនេះ មានតម្លៃ ៤៩៧ដុល្លារអាមេរិក រួមបញ្ចូលទាំងតម្លៃបង់ពន្ធ ១៦៥ដុល្លារទៀត គឺមានតម្លៃ ៦៦២ដុល្លារផងដែរ៕

ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
ស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
G-Devith ទិញស្បែកជើងច្នៃម៉ូតដោយ G-Dragon 
View this post on Instagram

#παράνɔ̀ισε

A post shared by 권지용 (@xxxibgdrgn) on

ងួន ចាន់ដេវីត
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T