ពលរដ្ឋ​ទទួល​រង​ឥទ្ធិពល​ខ្យល់ព្យុះ និង​ខូចខាត​ផ្ទះសម្បែង​ជា​ច្រើន​នៅ​ស្រុក​ព្រៃ​នប់

//s5.kh1.co/b7/b7d488880d641bb07f03a550e541b94d178b0687.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម លោក ហាក់ សាន់ មេឃុំ​ទឹកល្អក​ក៏​ដូច​ជា មន្ត្រី​មូលដ្ឋាន​ឃុំ ដែល​នៅ​លើ​ផ្លូវជាតិ​៣ ក្នុង​ទឹកដី​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​០៤ ខែធ្នូ​នេះ បណ្តា​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ព្រៃ​នប់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​វាល​រេញ​-​កំពត កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​រដូវ​បោកបក់​មក​ពី​ជើងភ្នំ​កំចាយ​បូកគោ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=380,q=100/2f/2f41fb9131f348125c989fe7ac00fafb9c3572f3.jpg

ដោយ​បណ្តា​ឃុំ​ដែល​រង​ប៉ះពាល់​មាន​ឃុំ​វាល​រេញ ឃុំ​សាមគ្គី ឃុំ​ទឹកល្អក ឃុំ​ទឹកថ្លា និង​បណ្តា​ឃុំ​ខ្លះ​ទៀត នៅ​ក្នុង​ខេត្តកំពត​ដែល​នៅ​ក្បែរ​គ្នា​ក៏​ទទួល​រង​ឥទ្ធិពល​ព្យុះ​រដូវ​នេះ​ដែរ ។ ត្រឹម​រយៈពេល​២​ថ្ងៃនេះ​មានផ្ទះ​ពលរដ្ឋ​ច្រើន​រាប់រយ​ខ្នង​រង​ការ​ខូចខាត​ក្នុង​នោះ​តាម​របាយការណ៍​បឋម​ពី​មន្ត្រី​មូលដ្ឋាន​គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ មានផ្ទះ​ពលរដ្ឋ​ជាង​៦០០​ខ្នង បាន​រង​ការ​ខូចខាត​ដូច​ជា របើក​ដំបូល និង​របើក​ជញ្ជាំង​ជាដើម ហើយ​នៅ​ថ្ងៃ​ទី​០៤ ធ្នូ ខ្យល់​នៅ​តែ​ធ្លាក់​បន្ត​ដែល​ធ្វើ​ឲ្យ​ចំនួន​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​បាន​រង​ការ​ខូចខាត​កើនឡើង​បន្ថែម​ទៀត ។

https://s5.kh1.co/__image/w=650,h=380,q=100/46/46767ad6b19145ae260c006b08d125b89f597f85.jpg

បើ​ខ្យល់​នៅ​តែ​បន្ត​ធ្លាក់​ច្រើន​ថ្ងៃ​ទៀត តាម​ការ​សន្និដ្ឋាន​សរុប​ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត​អាច​ឡើង​ដល់​ជិត​១០០០​ខ្នង ក្នុង​នោះ​មាន​ផលដំណាំ​មួយ​ចំនួន​ទៀត​រង​ការ​ខូចខាត​ដែរ ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ។

សូម​បញ្ជាក់​ថា បណ្តា​ឃុំ​ជាប់​ផ្លូវជាតិ​លេខ​៣ វាល​រេញ​- កំពត តែងតែ​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់ព្យុះ​រដូវ​ដែល​បោកបក់​មក​ពី​ភ្នំ​កំចាយ​បូកគោ​នេះ​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​អាក់ខាន​ឡើយ​ភាគច្រើន​នៅ​ពេល​ចុងឆ្នាំ​ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ​មាន​ទំហំ​ធំ​ប៉ះពាល់​ខូចខាត​ច្រើន និង​ឆ្នាំ​ខ្លះ​ប៉ះពាល់​តិចតួច ហើយ​ថា បាតុភូត​ធម្មជាតិ​នេះ​បាន​កើតឡើង​តាំងពី​សម​យ័​បុរាណ​យូរលង់​ណាស់​មក​ហើយ មិនមែន​ទើបតែ​កើត​មាន​ថ្មី​ៗ​នេះ​ទេ​អាច​និយាយ​បាន​ថា អ្នក​ភូមិ​នៅ​តំបន់​នោះ​បាន​ទម្លាប់​ជាមួយ​ខ្យល់ព្យុះ​រដូវ​នេះ​ត​កូន ត​ចៅ មិន​មាន​អ្វី​ប្លែក​ឡើយ ៕

https://s5.kh1.co/__image/w=650,h=380,q=100/5d/5d62a732818962005e0310503bd3d67f91cd0891.jpg
https://s5.kh1.co/__image/w=650,h=380,q=100/b7/b7d488880d641bb07f03a550e541b94d178b0687.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T