ភ្នំពេញ៖ ចាប់តាំងពីរៀបការសាងគ្រួសារជាមួយនឹងស្វាមីរូបសង្ហាមក មហាជនសង្កេតឃើញថា សន្ទុះការងារសិល្បៈរបស់ពិធីការិនីពូកែវោហា DJ Nana កាន់តែកើនឡើងជាលំដាប់ មិនថាតែកម្មវិធីតូច ឬធំនោះទេ គឺសឹងតែមិនដែលរំលងផុតពីពិធីការិនីរូបនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ បន្ទាប់ពីរៀបការរួច Dj Nana ក៏តែងតែបើកចំហរអំពីរឿងផ្ទាល់ខ្លួនជាញឹកញាប់ នៅលើបណ្តាញសង្គមផងដែរ ចែករំលែកទៅកាន់អ្នកគាំទ្របានសើចកម្សាន្ត ជាមួយនឹងភាពគួរឲ្យស្រលាញ់ នៅក្នុងគ្រួសារតូចរបស់នាង ដែលពោរពេញទៅដោយសុភមង្គល។

ជាក់ស្តែងក៏ដូចជាថ្មីៗនេះ ពិធីការិនីពូកែខាងវោហាទ្រឹស្តី DJ Nana ក៏បានធ្វើការបង្ហោះនូវរូបថតដែលអ្នកគាំទ្រកម្របានឃើញបំផុត ពោលគឺជារូបថតដែល DJ Nana បានថតជាមួយនឹងអ្នកម្តាយក្មេកជាទីស្រលាញ់របស់នាង និងអមដោយអត្ថន័យសារថា៖
«ដល់ម៉ោងមកជួយរើអីវ៉ាន់ម៉ែក្មេកនៅផ្សារថ្មី សំខាន់អ្នកម្តាយក្មេកដូចជាក្មេងជាងខ្ញុំដាច់។»
យ៉ាងណាមិញ តាមរយៈរូបថតក៏ដូចជាអត្ថន័យសារទាំងនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីទំនាក់ទំនងដ៏សែនស្និទ្ធស្នាលរវាងម្តាយក្មេកនិងកូនប្រសារមួយគូនេះ និងជាពិសេសនោះ ក៏បានបង្ហាញឲ្យឃើញថា ពិធីការីនីស្រីរូបនេះ មិនត្រឹមតែពូកែរកលុយខាងក្រៅផ្ទះនោះទេ ប៉ុន្តែនាងថែមទាំងជាកូនប្រសារស្រីដ៏ល្អ មានទឹកចិត្តចេះជួយទុក្ខធុរៈម៉ែក្មេកថែមទៀតផងដែរ៕







