កូរ៉េខាងត្បូង៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលមួយ ពេញបណ្ដាញសង្គម ក្រោយពីលេចលឺ ពត៌មានដ៏រន្ថត់មួយ អំពីការស្លាប់របស់ តារាសម្ដែងប្រុស លោក Cha In Ha ជាសមាជិកក្រុម SURPRISE U ផងដែរ។

ដោយឡែក បន្ទាប់ពី ទទួលបានដំណឹងនេះភ្លាម ហ្វេនៗទាំងក្នុង និងក្រៅស្រុក បាននាំគ្នាចូលទៅមើលគណនីអ៊ីនស្ដារក្រាមរបស់ Cha In Ha ចង់ដឹងថា រូបលោកមានបង្ហោះ អ្វីប្លែកៗខ្លះ មុនពេលស្លាប់។

តួយ៉ាង ក្នុងគណនីផ្ទាល់ខ្លួនរបស់ តារាកូរ៉េប្រុសរូបនេះ មិនបានបង្ហាញពី ភាពទុក្ខសោក ឬតម្រុយពី មូលហេតុចង់សម្លាប់ខ្លួននោះទេ តែផ្ទុយទៅវិញ សមាជិកក្រុម SURPRISE U​​ រូបនេះ បានបង្ហោះរូបភាពកំពុង អង្គុយចុចទូរស័ព្ទ ក្នុងស្នាមញញឹមស្រស់ថ្លា ជាមួយឈុតសម្លៀកបំពាក់ ពណ៌ខ្មៅយ៉ាងសង្ហារ មើលទៅដូចជា គ្មានវិបត្តិអ្វីទេ។

យ៉ាងណាមិញ នាពេលនេះដែរ មហាជនរាល់គ្នា កំពុងរង់ចាំមើល ព័ត៌មានលម្អិត ជុំវិញរឿងរ៉ាវដ៏ក្ដុកក្ដួលនេះ ក្រោយពីត្រឹមមួយរយៈខ្លីតែប៉ុណ្ណោះ បានបាត់បង់សិល្បករ ប្រចាំប្រទេសកូរ៉េមិនចេះតិចនាក់ទេ៕

Cha In Ha
Cha In Ha
Cha In Ha
រូបភាពដែល Cha In Ha បង្ហោះមួយថ្ងៃ មុនពេលស្លាប់
រូបភាពដែល Cha In Ha បង្ហោះមួយថ្ងៃ មុនពេលស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]