កូរ៉េខាងត្បូង៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលមួយ ពេញបណ្ដាញសង្គម ក្រោយពីលេចលឺ ពត៌មានដ៏រន្ថត់មួយ អំពីការស្លាប់របស់ តារាសម្ដែងប្រុស លោក Cha In Ha ជាសមាជិកក្រុម SURPRISE U ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់ពី ទទួលបានដំណឹងនេះភ្លាម ហ្វេនៗទាំងក្នុង និងក្រៅស្រុក បាននាំគ្នាចូលទៅមើលគណនីអ៊ីនស្ដារក្រាមរបស់ Cha In Ha ចង់ដឹងថា រូបលោកមានបង្ហោះ អ្វីប្លែកៗខ្លះ មុនពេលស្លាប់។
តួយ៉ាង ក្នុងគណនីផ្ទាល់ខ្លួនរបស់ តារាកូរ៉េប្រុសរូបនេះ មិនបានបង្ហាញពី ភាពទុក្ខសោក ឬតម្រុយពី មូលហេតុចង់សម្លាប់ខ្លួននោះទេ តែផ្ទុយទៅវិញ សមាជិកក្រុម SURPRISE U រូបនេះ បានបង្ហោះរូបភាពកំពុង អង្គុយចុចទូរស័ព្ទ ក្នុងស្នាមញញឹមស្រស់ថ្លា ជាមួយឈុតសម្លៀកបំពាក់ ពណ៌ខ្មៅយ៉ាងសង្ហារ មើលទៅដូចជា គ្មានវិបត្តិអ្វីទេ។
យ៉ាងណាមិញ នាពេលនេះដែរ មហាជនរាល់គ្នា កំពុងរង់ចាំមើល ព័ត៌មានលម្អិត ជុំវិញរឿងរ៉ាវដ៏ក្ដុកក្ដួលនេះ ក្រោយពីត្រឹមមួយរយៈខ្លីតែប៉ុណ្ណោះ បានបាត់បង់សិល្បករ ប្រចាំប្រទេសកូរ៉េមិនចេះតិចនាក់ទេ៕




