ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានអគ្គិភ័យឆាបឆេះនៅរោងចក្រផលិតក្តារបន្ទះកុងប្លាកេក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ យ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅហុយឡើងខ្មួលខ្មាញ់នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣ ធ្នូនេះ ហើយភ្លាមៗកម្មករត្រូវបានជន្លៀសចេញ ដើម្បីសុវត្ថិភាព ក្នុងនោះសមត្ថកិច្ចកំពុងចេញទៅអន្តរាគមន៍ពន្លត់ ។ ទោះបីជាយ៉ាងណា ជំហានដំបូងគេនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ៕









ប្រភព៖ កោះសន្តិភាព