ប្រ​ឌឹ​សកោះ​ប៉ែន បើក​ដំណើរការ​ដើរ​ឆ្លង​កាត់​បាន​នៅ​ពាក់កណ្ដាល​ខែធ្នូ​នេះ

//s5.kh1.co/65/65c7b04abe8c2c3578204959a2e80c4d9f9c7153.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ខេត្តកំពង់ចាម៖ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​​​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​ ដែល​ជា​តំបន់​ទេសចរណ៍​មួយ​​​​​បង្កើត​ឡើងមាន​​​រយៈពេល​រាប់​ឆ្នាំ​​មកហើយ ​ហើយក៏​​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​​ជា​ច្រើន​​​នាក់​នៅក្នុង​រដូវប្រាំងផងដែរ ។​ ជាមួយ​នោះ ​​ប្រ​ឌឹសប្ញស្សី​សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់​ចាម ទៅ​លេង​កម្សាន្ត​កំពុង​​មាន​ប្រជាប្រិយភាព ​ទាក់ទាញ​មនុស្ស​មក​លេង​ពី​គ្រប់​ទិស​ទី ​។ តាម​ផែនការ​ប្រ​ឌឹ​សកំពុង​សាងសង់​​នេះ​​​បើក​បម្រើសេវា​ឱ្យភ្ញៀវ​ជាតិ ​​និង​អន្តរជាតិ​ឆ្លង​ពី​ក្រុង​កំពង់ចាម មក​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែននៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ខាង​មុខ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=380,q=100/90/90db1b41967b71e37be7f78e9152d00ad26591ee.jpg

ជួបជាមួយ​កម្មករ​ឈ្មោះ​មូល លាង អាយុរ​៣២​ឆ្នាំ នៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ប្រាប់ឱ្យ​ដឹងកាលពី​​រសៀល​​ថ្ងៃ​ទី​២ ​ធ្នូ​​​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្ដើម​ស្រក​ មក​ដល់​ចុងខែ​វិច្ឆិកា រូប​លោក​និង​អ្នក​ភូមិ​ដទៃ​ទៀត ​ដែល​មាន​គ្នា​ចំនួន​១១​នាក់​ បាន​ចាប់ផ្ដើម​សាងសង់​ប្រ​ឌឹ​សកោះ​ប៉ែន ដោយ​ក្នុង​១​ថ្ងៃ​ទ ទួល​កម្រៃ​៤​ម៉ឺន​រៀល​ សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​។

https://s5.kh1.co/__image/w=650,h=379,q=100/8f/8ffce1cac990fc98b1e3b340bdbc4513469d1b60.jpg

លោក​​បន្ត​ថា ​ប្រ​ឌឹ​សកោះ​ប៉ែន​នេះ​ តាម​ធម្មតា​ត្រូវ​ប្រើ​ពេលវេលា​រហូត​ដល់​ជាង​កន្លះ​ខែ​ទើប​រួចរាល់​ ។​ ដោយ​គាត់​ត្រូវ​បាន​គេ​ប្រើ​ឱ្យ​ចងរឹត និង​ដំ​ទុប​ប្រ​ឌឹ​ស​ហើយ​ម្នាក់​ៗ​ សុទ្ធសឹងតែ​មាន​ជំនាញ​ផ្សេង​ៗ​គ្នា នៅ​ពេល​ដែល​ប្រ​ឌឹ​ស ត្រូវ​បាន​សាងសង់​រួច​រូប​លោក​នឹង​បន្តការងារ​ថ្មី​ ដោយ​ធ្វើ​សំណង់​ឲ្យ​គេ​នៅ​ក្រុង​កំពង់​ចាម ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ឲ្យ​កូន​បាន​ទៅ​រៀនសូត្រ​មានចំណេះ​ដឹង​នឹង​គេ​។

https://s5.kh1.co/__image/w=650,h=379,q=100/26/26db8a365b9b0330b6f9602a9b2f925e13ef3bc1.jpg

លោក​ប៊ុ​ន ដា​រ៉ា ម្ចាស់​ប្រ​ឌឹ​សកោះ​ប៉ែន បាន​ប្រាប់​ឱ្យដឹងដែរ​​ថា កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ ​ប្រ​ឌឹ​សរប​ស់​លោក ​ដែល​ត្រូវធ្វើ​មាន​ទទឹង​២​ម៉ែត្រ​និង​បណ្ដោយ​ជាង​៩០ម៉ែត្រ ​ដោយ​ធ្វើ​ឡើង​សម្រាប់​តែ​មនុស្ស​ដើរ​ឬ​ក៏​ជិះ​កង់​បាន​តែ​ប៉ុណ្ណោះ សម្រាប់​រថយន្ត​ត្រូវ​បើក​ឆ្លង​តាម​ស្ពានបេតុង​កោះ​ប៉ែន ​ហើយ​ឆ្លងកាត់​ភូមិ​ដោយ​ចូល​មក​ដល់​បរិវេណ​រមណីយដ្ឋាន​កោះ​ប៉ែន​តែ​ម្ដង មាន​កន្លែង​សម្រាប់​ចត​រថយន្ត​ត្រឹមត្រូវ​។​ សមត្ថកិច្ច​អាច​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រ​ឌឹ​សបាន​ក្នុង​ករណី​ដែល​មានការ​ចាំបាច់​ណាមួយ​ដើម្បី​អន្តរាគមន៍​នៅ​តំបន់​នេះ​។

https://s5.kh1.co/__image/w=650,h=379,q=100/d7/d736f40de35106401904c9cb40fbe13d4802aad9.jpg

ម្ចាស់​ប្រដឹស​កោះ​ប៉ែនបាន​ប្រាប់​បន្ត​ថា​ មក​ដល់​ឆ្នាំ២០១៩​នេះ ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ដោយ​បាន​ស្រក​លឿន​ក្នុង​ខែ​ដូច​គ្នា ហើយ​ប្រ​ឌិ​ស​ដែល​ត្រូវធ្វើ​មាន​ទទឹង​២ម៉ែត្រ​និង​បណ្ដោយ​៧០០ ម៉ែត្រ​គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២ ​ធ្នូ​ ២០១៩ ដោយ​សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​ហើយ គ្រោង​នឹង​ចំណាយ​ថវិកា​៣​ម៉ឺន​ដុល្លារ​។​

https://s5.kh1.co/__image/w=650,h=379,q=100/0e/0eb55af120769893f9345e3a1100ca99c9804f1e.jpg

ជាមួយ​នោះ ​នៅ​ផ្នែក​កណ្ដាល​នៃ​ប្រ​ឌឹ​សត្រូវធ្វើ​ឡើង​ខ្ពស់ ​សម្រាប់​ឱ្យ​ទូក​បងប្អូន​ខ្មែរ​-អ៊ី​ស្លា​ម​​ បើក​ចេញចូល​បាន​ដោយ​ងាយស្រួល​។ ​ដោយ​មានការ​ណែនាំ​ពី​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​រូប​លោក​នឹង​ខិតខំ​បម្រើសេវា​ទទួលភ្ញៀវ​ឲ្យ​បាន​ល្អ​ប្រសើរ​ ។​ ហើយ​អ្នក​ដែល​បាន​មក​ងូតទឹក​លេង​នៅ​កោះ​ប៉ែន គឺ​មាន​កម្លាំង​ចាំ​ឃ្លាំមើល​ហើយ​ឱ្យ​ងូតទឹក ​នៅ​ក្នុង​ដែន​ដែល​មាន​បាំង​សំណាញ់​ត្រឹមត្រូវ​ហាម​មិន​ឲ្យ​លេង​នៅ​កន្លែង​ជ្រៅ​។

https://s5.kh1.co/__image/w=650,h=379,q=100/93/93c87b7bc288262e61220874b68755ba815107f7.jpg

លោក​ប៊ុ​ន ដា​រ៉ា បាន​បន្ថែម​ថា​ ឬ​ស្សី​ដែល​ធ្វើ​ប្រ​ឌឹ​ស​នេះ ត្រូវ​បាន​ទិញ​មក​ពី​ខេត្តក្រចេះ ហើយ​ត្រូវ​បាន​ចង​អូស​បណ្ដែត​ដោយ​កាណូត យក​មក​ធ្វើ​ប្រដឹស​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​គឺ​ធ្វើ​ឲ្យ​ខ្ពស់​ជាង​ទឹក​១​ម៉ែត្រ ដើម្បី​បង្ការ​ក្រែង​មាន​ទឹកនាច​ដោយសារ​តែ​គេ​បើក​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​លើ​នៅ​ប្រទេស​ឡាវ ធ្វើ​បែប​នេះ​ទើប​អាច​ជៀស​ផុត​បាន​ព្រោះថា​ឆ្នាំ​២០១៨ កន្លង​ទៅ ធ្លាប់​ជួប​បញ្ហា​នេះ​រួច​មក​ហើយ​។​លោក​ក៏​បាន​កោត​សរសើរ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​លេង​នៅ​ទី​នេះ​គឺ​មានការ​សម្អាត​បរិស្ថាន បាន​ល្អ​ដោយ​សំរាម​ត្រូវ​បាន​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម​៕

https://s5.kh1.co/__image/w=650,h=379,q=100/95/957eab0eb0ca0e81370eb65f60969c947c012262.jpg
https://s5.kh1.co/__image/w=650,h=379,q=100/54/54d3433a0c28bdb19b03cc08d9f1ceb52a3fce7e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/2f/2f1c7c418e603831f6909bf8ab2011e1fb0918cf.jpg
https://s5.kh1.co/__image/w=650,h=379,q=100/5a/5ac34bbd8999e16602d9abaa8acb4318e0e7c264.jpg
https://s5.kh1.co/__image/w=650,h=379,q=100/94/942e3565c0dfe7bca42ed98ed494c0f668c071e9.jpg
https://s5.kh1.co/__image/w=650,h=379,q=100/5f/5f50db32cb63c97c43d0059dbb640b18dc83cf53.jpg
https://s5.kh1.co/__image/w=650,h=379,q=100/65/65c7b04abe8c2c3578204959a2e80c4d9f9c7153.jpg
https://s5.kh1.co/__image/w=650,h=379,q=100/18/18b2539db56eb91749002c0671853d5b1be0bd12.jpg
https://s5.kh1.co/__image/w=650,h=379,q=100/0c/0cd4f47157a99cde86fe1166502ac7b091d33e27.jpg
https://s5.kh1.co/__image/w=650,h=379,q=100/da/da75bcbf9887789c0356a7f948652647f2065135.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a4/a4b0bb745c11e21e5aa869fba758eb132e41e0d1.jpg
https://s5.kh1.co/__image/w=650,h=379,q=100/27/271ccc0906546f68bc9d8b4bf6803ad1f3faa127.jpg
https://s5.kh1.co/__image/w=650,h=379,q=100/68/6848905059bf3e67229202fbd824c0059cc2f21d.jpg

ប្រភព កោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T