រាជធានីភ្នំពេញ ៖ ពិធី​ការិនី​លំដាប់​ជួរ​មុខ​អ្នក​នាង ខៀវ សាន​សា​ណា បាន​ឈ​ជើង​នៅ​លើ​វិ​ថី​សិល្បៈ មិន​តិច​​ឆ្នាំ​ឡើង ដោយ​ហែល​ឆ្លង​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការងារ ។ ទោះបីជា​អ្នក​នាងអាច​ឈ​ដល់​ចំណុច​មួយ​គាប់ប្រសើរ​ជាមួយ​ស្វាមី​ តែ​អ្នក​នាងនៅ​តែ​មិន​បោះបង់អាជីព​កម្សត់កម្រ​​ ដោយ​គិត​មក​ទល់​ពេល​នេះ​រយៈ​ពេល​១៨​ឆ្នាំកន្លង​ផុត តែ​សន្ទុះ​ការងារមិន​ថមថយ​នៅ​តែត​តាំង​បាន​ ។ ព្រោះតែ​ជ្រើសរើស​ដំណើរ​ជីវិត​ ត្រូវ ទាំង​ស្នេហា​និង​ការងារបាន​បង្ក​ឱ្យ​​អ្នក​នាង​ខៀវ សាន​សា​ណា នៅ​តែ​មានរូបសម្បត្តិ​ស្រស់​ស្អាត ផូរផង់​វ័យ​ក្មេង​មិន​ចាស់​តាម​វ័យ​ទោះ មានកូន​២​រួច​ទៅ​ហើយ​ក្តី​ ។

ខៀវ សាន​សា​ណា

បើ​មិន​បាន​តាមដាន​ច្បាស់​ជាមិនដឹង​ថា អ្នក​នាង​មានកូន​២​នាក់​ ចង់​ក្រមុំ​កំលោះ​អស់​ទៅ​ហើយ ស្ទើរ​មិន​ជឿ​ថា អ្នក​នាង​មាន​វ័យ​ជ្រេ​រ ចង់​ពាក់កណ្ដាល​មនុស្ស​នោះ​ផង ​។ អ្នក​នាង​ត្រូវ​បាន​មហាជន ទូ​ទាំង​ប្រទេសឱ្យ​តម្លៃ​ជា​ពិ​ធិ​ការិនី​អាជីព​ដ៏​ជំនាញ​មួយ ​ដ៏​កម្រ​ម្នាក់​មិន​ចាញ់​រៀមច្បង​មួយ​ចំនួន​ ។ ក្រៅពី​មាន​សំឡេង​មុត​ស្រួច ច្បាស់​ពាក្យ​ពេ​ច​ជ៍ អ្នក​នាង​ក៏ឆ្អិន ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ ពេល​ដំណើរការ​កម្ម​វិធី​លំដាប់​ៗ​មែន​ជនបរទេស​ចូលរួម​ ។ រាល់ពេល​ដើរតួ​នាទី ជា​អ្នក​និយាយ​លើ​ឆាក អ្នក​នាង​តែងតែ​ព្យា​យាម យ​ល់​ពី​កម្មវិធីបូក​ទាំង​ការ​ប្រើ​ទេព​កោសល្យ​ផ្សុំ ផង​នោះ​ទើប​ធ្វើ​អោយ បរិយាកាស​ទាំងមូល​រលូន មិន​ស្ងាត់​ព្រោះ​ពិធីករ គឺជា​អ្នក​នាំ​បរិយាកាស​អោយ អ៊ូរ​អរ​បាន​អាស្រ័យ​លើ​ការ​ច្នៃ​។

អ្នក​នាង ខៀវ សាន​សា​ណា បញ្ជាក់​ថា រៀង​រាល់​មួយ​ខែ​ៗ អ្នក​នាង​ទទួល​ការងារ​មិន​ក្រោម​២០​កម្មវិធី​នោះ​ទេ ដោយ​អ្នក​នាង​មិន​មាន​ពេល​ទទួល​កម្មវិធី​ជាន់​គ្នា ដែល​មិន​ខុស​ពី​បោះ​លុយ​ចោល​នោះ​ផង​។ អ្នក​នាង​ថា​ទីផ្សារ​ពិធី​ការិនី ហាក់​មិន​មានការ​ប្រែប្រួល​ក្នុង​ពេល​ដែល​មាន​ពិធី​ការិនី​ដែល​មាន​សមត្ថភាព​ច្រើន​ឡើង​លេចឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ ទីផ្សារ​ការងារ​គឺ​នៅ​តែ​ដដែល មិន​ខុស​ពី​១៨​ឆ្នាំ​មុន ​ដែល​អ្នក​នាង​ទើប​ប្រឡូក​ឡើយ ​។ អ្នក​នាង​ថា​សប្បាយចិត្ត ដែល​នៅ​តែ​ទទួល​បានការ​គាំទ្រ ក្នុង​អាជីព​ជា​ពិធី​ការិនី ដូច្នេះ​ហើយ​ទើប​អ្នក​នាង​នៅ​តែ​ក្រាញ​ក្នុង​អាជីព​នេះ ហើយ​មិន​ចង់​បោះបង់ ​។ អ្នក​នាង​ក៏​ប្រកាស​ជំហរ​មិន​ដើរ​ចោល​ជំនាញ​នេះ​ផង​ដែរ បើ​ទោះជា​អ្នក​នាង​មានឱកាស​បើក​ជំនួញ និង​អាច​ទៅ​ធ្វើ​ការងារ​ផ្សេង​ដោយ​មិន​លំបាក​ ៕

ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា
ខៀវ សាន​សា​ណា

ប្រភព​​​៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា