រាជធានីភ្នំពេញ ៖ ពិធីការិនីលំដាប់ជួរមុខអ្នកនាង ខៀវ សានសាណា បានឈជើងនៅលើវិថីសិល្បៈ មិនតិចឆ្នាំឡើង ដោយហែលឆ្លងបទពិសោធន៍ជាច្រើនក្នុងការងារ ។ ទោះបីជាអ្នកនាងអាចឈដល់ចំណុចមួយគាប់ប្រសើរជាមួយស្វាមី តែអ្នកនាងនៅតែមិនបោះបង់អាជីពកម្សត់កម្រ ដោយគិតមកទល់ពេលនេះរយៈពេល១៨ឆ្នាំកន្លងផុត តែសន្ទុះការងារមិនថមថយនៅតែតតាំងបាន ។ ព្រោះតែជ្រើសរើសដំណើរជីវិត ត្រូវ ទាំងស្នេហានិងការងារបានបង្កឱ្យអ្នកនាងខៀវ សានសាណា នៅតែមានរូបសម្បត្តិស្រស់ស្អាត ផូរផង់វ័យក្មេងមិនចាស់តាមវ័យទោះ មានកូន២រួចទៅហើយក្តី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើមិនបានតាមដានច្បាស់ជាមិនដឹងថា អ្នកនាងមានកូន២នាក់ ចង់ក្រមុំកំលោះអស់ទៅហើយ ស្ទើរមិនជឿថា អ្នកនាងមានវ័យជ្រេរ ចង់ពាក់កណ្ដាលមនុស្សនោះផង ។ អ្នកនាងត្រូវបានមហាជន ទូទាំងប្រទេសឱ្យតម្លៃជាពិធិការិនីអាជីពដ៏ជំនាញមួយ ដ៏កម្រម្នាក់មិនចាញ់រៀមច្បងមួយចំនួន ។ ក្រៅពីមានសំឡេងមុតស្រួច ច្បាស់ពាក្យពេចជ៍ អ្នកនាងក៏ឆ្អិន ក្នុងការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ ពេលដំណើរការកម្មវិធីលំដាប់ៗមែនជនបរទេសចូលរួម ។ រាល់ពេលដើរតួនាទី ជាអ្នកនិយាយលើឆាក អ្នកនាងតែងតែព្យាយាម យល់ពីកម្មវិធីបូកទាំងការប្រើទេពកោសល្យផ្សុំ ផងនោះទើបធ្វើអោយ បរិយាកាសទាំងមូលរលូន មិនស្ងាត់ព្រោះពិធីករ គឺជាអ្នកនាំបរិយាកាសអោយ អ៊ូរអរបានអាស្រ័យលើការច្នៃ។
អ្នកនាង ខៀវ សានសាណា បញ្ជាក់ថា រៀងរាល់មួយខែៗ អ្នកនាងទទួលការងារមិនក្រោម២០កម្មវិធីនោះទេ ដោយអ្នកនាងមិនមានពេលទទួលកម្មវិធីជាន់គ្នា ដែលមិនខុសពីបោះលុយចោលនោះផង។ អ្នកនាងថាទីផ្សារពិធីការិនី ហាក់មិនមានការប្រែប្រួលក្នុងពេលដែលមានពិធីការិនីដែលមានសមត្ថភាពច្រើនឡើងលេចឡើងនោះទេ ផ្ទុយទៅវិញ ទីផ្សារការងារគឺនៅតែដដែល មិនខុសពី១៨ឆ្នាំមុន ដែលអ្នកនាងទើបប្រឡូកឡើយ ។ អ្នកនាងថាសប្បាយចិត្ត ដែលនៅតែទទួលបានការគាំទ្រ ក្នុងអាជីពជាពិធីការិនី ដូច្នេះហើយទើបអ្នកនាងនៅតែក្រាញក្នុងអាជីពនេះ ហើយមិនចង់បោះបង់ ។ អ្នកនាងក៏ប្រកាសជំហរមិនដើរចោលជំនាញនេះផងដែរ បើទោះជាអ្នកនាងមានឱកាសបើកជំនួញ និងអាចទៅធ្វើការងារផ្សេងដោយមិនលំបាក ៕
ប្រភព៖ កោះសន្តិភាព