លើកទី១ហើយ អ្នកដឹកនាំ សោម ដូរ៉េ បង្ហោះសារបាក់ទឹកចិត្ត ដោយសារអ្នករិះគន់បែបជេរប្រមាថ MVបទ «សុដន់ម៉ែ»!

//s5.kh1.co/88/88151e4ff78d27332bbb503f16f1a687b1196d67.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងស្រីអ្នកនាង កាតុ ទើបតែបញ្ចេញនូវវីដេអូបទចម្រៀងថ្មីមួយបទចំណងជើងថា «សុដន់ម៉ែ» ដែលនាងបានរួមសម្តែងជាមួយនឹងកូនស្រីបង្កើត ជាមួយនឹងឈុតឆាកថ្មីប្លែកភ្នែក ស្តែងចេញពីអារម្មណ៍មនោសញ្ចេតនារវាងម្តាយនឹងកូន ពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង កាតុ
  អ្នកនាង កាតុ

ដោយឡែក ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីវីដេអូចម្រៀងមួយបទនេះ បានចេញផ្សព្វផ្សាយទៅ ក៏យើងសង្កេតឃើញថា ទទួលបានទាំងមតិល្អៗកោតសរសើរ ក៏ដូចជាមតិរិះគន់បែបជាន់ពន្លិចពីសំណាក់មហាជន ពាក់ព័ន្ធទៅនឹងឈុតឆាកសម្តែងក៏ដូចជាសម្លៀកបំពាក់តួអង្គ មើលទៅហាក់បីដូចជាមិនសូវសមភ្នែកផងដែរ។

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងមតិទាំងអស់នេះផងដែរ បានធ្វើឲ្យអ្នកដឹកនាំល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម Town លោក សោម ដូរ៉េ និងជាអ្នកដឹកនាំសម្តែងបទចម្រៀង «សុដន់ម៉ែ» នេះផ្ទាល់ ក៏បានចេញមុខបង្ហោះសារនិយាយរៀបរាប់ ពីអារម្មណ៍ពិតផ្ទាល់ខ្លួនជាលើកដំបូង នៅលើបណ្តាញសង្គមដោយថា៖

«  ខ្ញុំសុំខ្លាចហើយ អ្នកComment ប្រមាថបទ សុដន់ម៉ែ ប្រើពាក្យអាក្រក់ៗក្រៃលែង។ ទាំងបទនេះខ្ញុំប្រិតប្រៀងមេឡូឌីភ្លេងថ្មី និងបញ្ជ្រាបចូលតម្លៃអប់រំខ្លាំងណាស់ ទាំងអត្ថន័យ សូម្បីតែ១ប្លង់ៗ រួមទាំង ការតុបតែងរចនាសម្លៀកបំពាក់តាំងពីក្បាលដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់។ មិនមែនជា ការបង្ហាញគ្រាន់តែល្អមើល ឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៌បរទេស ដូចពួកគាត់និយាយឡើយ។ ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ មិននឹកស្មានថា មួយរយៈចុងក្រោយនេះ ជំនោររិះគន់បែបជេរបញ្ចោរហាក់ដូចព្យុះបោកបក់ពន្លិចខ្ញុំ​ ស្ទើរតែដួលកម្លាំងចិត្តដើរ បន្តលើវិថីសិល្បៈម្តងៗ ព្រោះធ្វើអ្វីក៏ខុស។»

លោក សោម ដូរ៉េ
លោក សោម ដូរ៉េ

លោកបានបន្តទៀតថា៖

«ប៉ុន្តែមិនថ្វី..ទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែប្តេជ្ញាក្រាញននាលតស៊ូអត់ធ្មត់ ឱនលំទោនទទួលយកការរិះគន់​ព្រោះអ្នករិះគន់មួយចំនួនធំ គាត់បានរិះគន់ប្រកបដោយវិចារណញ្ញាណ ដោយប្រើញាណទាំង៥ច្បាស់មុននិងធ្វើការរិះគន់ ជាចេតនាអារម្មណ៍ ដើម្បីស្ថាបនានិង កែខៃឲ្យស្នាដៃកាន់តែប្រសើរឡើងតែប៉ុណ្ណោះ។

ដូច្នេះហើយខ្ញុំអត់កញ្ជ្រោលខឹងតបតទេ គឺទទួលយកការរិះគន់ទាំងអស់មក ដាក់ក្នុងចិត្តដើម្បីត្រិះរិះពិចារណា ! ទុកឲ្យ Video footage នៃការផលិតបទ សុដន់ម៉ែ ដែលនិងធ្វើការរៀបរាប់ពន្យល់ ពីអ្នកនិពន្ធ និងឆ្នៃម៉ូដគឺលោក LA ដែលនិងផុសនៅថ្ងៃពុធនេះនៅលើ Official Page Town_Production សូមអរគុណអស់ពីដួងចិត្តសម្រាប់ការគាំទ្រ ហើយសូមបន្តការរិះគន់បន្ថែមទៀត ប្រៀបដូចជួយពញ្ញាក់ស្មារតី ឲ្យស្នាដៃខ្ញុំកាន់តែល្អ ដើម្បីបម្រើជូនទស្សនិកជនរាប់លានអ្នក រាប់លានអារម្មណ៍ គ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ សូមអរគុណ! សោម_ដូរ៉េ»។

តាមរយៈការលើកឡើងរបស់លោក សោម ដូរ៉េ ខាងលើនេះ បើទោះបីជាលោកក៏មានការអាក់អន់ស្រពោនចិត្ត សឹងតែបាក់ទឹកចិត្តក្នុងវិថីសិល្បៈ ដោយសារតែការរិះគន់បែបជេរប្រមាថជាន់ពន្លិចរបស់មហាជនយ៉ាងណាក្តី ប៉ុន្តែលោកក៏នៅតែពុះពារតស៊ូ  និងទទួលនូវរាល់ការរិះគន់ដោយវិចារណញ្ញាណ ដើម្បីស្ថាបនាខ្លួនឲ្យប្រសើរឡើងជាងនេះផងដែរ៕

លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
លោក សោម ដូរ៉េ
សាររបស់ សោម ដូរ៉េ
សាររបស់ សោម ដូរ៉េ
កាតុ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T