Manchester United ពេលនេះគម្លាតត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះពីតំបន់ដែលត្រូវកាត់ចោល (មាន វីដេអូ)

//s5.kh1.co/f7/f7aa8e8653bb5286e3ca16b21640a2ca8d0d084c.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ក្លឹបបីសាចក្រហម Manchester United បានប្រកួតស្មើគ្នាជាមួយ Aston Villa ក្នុងការលទ្ធផល ២ ទល់នឹង ២ កាល់ពីយប់មិញ ហើយបច្ចុប្បន្ននេះក្រុមបិសាចក្រហម Manchester United ឈរនៅលេខរៀងទី ៩ ក្នុងតារាង Champions League ដែលមានពិន្ទុនៅក្នុងដៃគម្លាតពីតំបន់កាត់ចោលត្រឹម ៦ពិន្ទុប៉ុណ្ណោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត

នេះគឺជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់បំផុតសម្រាប់ Man Utd ជាង៣០ឆ្នាំមកនេះ ក្រោមការដឹងនាំរបស់អ្នកចាត់ការ Ole Gunnar Solskjaer សញ្ជាតិន័រវែស ។ 

លោក  Ole Gunnar Solskjaer
លោក  Ole Gunnar Solskjaer

អ្នកចាត់ការក្រុមលោក Solskjaer និយាយនៅសន្និសីទកាសែតកាលពីយប់មិញថា ប្រសិនបើក្រុមលោករកបានតែមួយគ្រាប់ទៀត ម្ល៉េះពេលនេះត្រូវឈរលេខ ៥ បាត់ហើយ ។ លោកបានបន្តទៀតតថា ចំណាត់ថ្នាក់លីគមិនមែនជារឿងធំត្រូវបារម្ភទេ អ្វីដែលសំខាន់គឺលទ្ធផលនិងទម្រង់ក្នុងការលេង ។

លោក  Ole Gunnar Solskjaer
លោក  Ole Gunnar Solskjaer

ការប្រកួតបន្ទាប់ Man Utd ត្រូវធ្វើការងារធ្ងន់ហើយដែលនឹងត្រូវប៉ះក្រុមខ្លាំង Spurs និង Manchester City ជាបន្តទៀត ៕

ខាងក្រោមនេះជា Video ប្រកួតរវាងក្រុមទាំងពីរ:

Video ប្រកួតរបស់ក្រុម  Manchester United និង  Aston Villa 

ប្រភព: BBC

Leang Rottnak
លាង រតនៈ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T