ហ្វេនៗមិនសុខចិត្ត ក្រោយពីទ្រព្យសម្បត្តិ១០លានដុល្លាររបស់ Goo Hara ធ្លាក់ទៅលើឪពុកម្ដាយ ដែលគ្មានវត្តមានសូម្បីពេលបុណ្យសពនាង!

//s5.kh1.co/0e/0e9be79ce7dbb522cfe1b808f77c66b57d036a17.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទោះជា មរណភាពរបស់នាង Goo Hara ដែលជាអតីតសមាជិកក្រុម Kara  ដោយនាងបានសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងផ្ទះ បានកន្លងផុតជាច្រើនថ្ងៃ រួចមកហើយក៏ដោយ តែមរណភាពរបស់នាង នៅជាប្រធានបទដ៏ក្ដៅគគុក ក្នុងបណ្ដាញសង្គមដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មានការលើកឡើងមួយថា ទ្រព្យសម្បត្តិរបស់ Goo Hara បើសរុបទៅមានចំនួន១០លានដុល្លារ នឹងត្រូវធ្លាក់ទៅលើ  ឪពុកម្ដាយរបស់នាងទៅវិញ។ ក្រោយពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គមទាំងអស់ កើតទុក្ខមិនសុខចិត្តទេ ដោយសារតែឪពុកម្ដាយរបស់ Hara បានបោះបង់នាង ចោលតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ។

មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលកាន់តែក្ដុកក្ដួលនោះគឺ សូម្បីតែពេលបុណ្ដសព របស់តារាកូរ៉េស្រីរូបនេះ លេចវត្តមានតែបងប្រុសបង្កើត របស់នាងតែប៉ុណ្ណោះ គ្មានវត្តមានឪពុក ម្ដាយនាងនោះទេ ធ្វើឲ្យហ្វេនៗឃើញហើយ រំជួលចិត្តខ្លាំងណាស់។

​ ទោះជាយ៉ាងណាក៏ដោយ ដំណឹងនៃការស្នងមរតកនេះ មិនទាន់បង្ហាញឲ្យច្បាស់ការ នៅឡើយទេ ប៉ុន្តែបណ្ដាអ្នកគាំទ្រទាំងអស់ បានសម្ដែងការមិនពេញចិត្ត និងខឹងសម្បារខ្លាំងណាស់ ព្រោះថា Goo Hara បានខិតខំខ្លាំងណាស់ ទម្រាំរកបានលុយច្រើនបែបនេះ មិនសមនឹងផ្ទេរទៅឲ្យម្ដាយឪពុក ដែលបោះបង់ និងគ្មានផ្ដល់ក្ដីស្រលាញ់ ឲ្យនាងសូម្បីបន្តិច រហូតដល់ថ្នាក់មានជំងឺបាក់ទឹកចិត្តបែបនេះទេ។

គួរបញ្ជាក់ថា ការស្លាប់របស់ Goo Hara ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព និងធ្លាប់ជាអតីតសមាជិកក្រុម KARA បានធ្វើឲ្យហ្វេនៗទាំងក្នុង និងក្រៅស្រុក ស្ដាយស្រណោះគ្រប់គ្នា៕

Goo Hara 
Goo Hara 
Goo Hara 
Goo Hara 
Goo Hara 
Goo Hara 
Goo Hara ពេលស្លាប់ទៅ 
Goo Hara ពេលស្លាប់ទៅ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T