អបអរសាទរ! កីឡាករ ឌិប ង៉ែត ទទួលបានមេដាយសំរឹទ្ធិស៊ីហ្គេម ប្រភេទកីឡា Arnis អម្បាញ់មិញនេះ

//s5.kh1.co/39/39217d838b4510568eed9123e1292d017a4f53cc.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កីឡាករកម្ពុជា ឌិប ង៉ែត រកបានមេដាយសំរឹទ្ធិមួយគ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ប្រភេទកីឡា Arnis ប្រភេទទម្ងន់ Bantamweight ដោយចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Dexler Bolambo ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករកម្ពុជា ឌិប ង៉ែត ឡើងទទួលមេដាយ
  កីឡាករកម្ពុជា ឌិប ង៉ែត ឡើងទទួលមេដាយ

សម្រាប់ប្រភេទកីឡា Arnis ប្រភេទទម្ងន់ Bantamweight នៅស៊ីហ្គេមឆ្នាំនេះ មេដាយមាសបានទៅលើកីឡាករហ្វីលីពីន Dexler Bolambo, មេដាយប្រាក់បានទៅលើកីឡាករភូមា Paing Soe ខណៈមេដាយសំរឹទ្ធិបានមកលើកម្ពុជា និងវៀតណាម។

https://s5.kh1.co/__image/w=650,h=344,q=100/e6/e64a7e5dfae242b3203257cdc8cdca8ce0351ece.png

គួរឲ្យដឹងដែរថា ប្រភេទកីឡា Arnis នេះគឺប្រភេទកីឡាគុនដំបងមួយរបស់ប្រទេសហ្វីលីពីន ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់គុនល្បុកត្តោរបស់កម្ពុជា៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T