Rashford ថាកីឡាករពីររូបនេះ សមនឹងឈ្នះពានបាល់មាស Ballon d'Or នៅរដូវកាលនេះណាស់

//s9.kh1.co/8d/8d189d456501e3fd15ef248fcc8b9956660a52fc.jpg
កីទ្បា

 ២៣-មិថុនា-២០២៥ ២ល្ងាច · ៥ ម៉ោងមុន

ពិតណាស់ ការប្រកាសឈ្មោះអ្នកឈ្នះពានបាល់មាស Ballon d'Or ដែលរៀបចំឡើងដោយ France Football នឹងធ្វើឡើងនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥

កីឡា៖ ខ្សែប្រយុទ្ធ Marcus Rashford បានចុចយកខ្សែប្រយុទ្ធ Lamine Yamal និង Ousmane Dembele ជាកីឡាករដែលសមនឹងក្លាយជាម្ចាស់ពានបាល់មាស Ballon d'Or នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal និង Ousmane Dembele 
Lamine Yamal និង Ousmane Dembele 

ពិតណាស់ ការប្រកាសឈ្មោះអ្នកឈ្នះពានបាល់មាស Ballon d'Or ដែលរៀបចំឡើងដោយ France Football នឹងធ្វើឡើងនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលអ្នកដែលជាប់ឈ្មោះត្រូវប្រជែងយកពាននេះនឹងត្រូវប្រកាសនា ខែសីហា ឆ្នាំ២០២៥។ ពានរង្វាន់នេះផ្ដល់ជូនសម្រាប់កីឡាករដែលឆ្នើមជាងគេប្រចាំរដូវកាល។

ពានបាល់មាស Ballon d'Or
ពានបាល់មាស Ballon d'Or

ខណៈនេះដែរ មានការជជែកវែកញែកជាច្រើនបានលើកឡើងថា អ្នកណាសមនឹងឈ្នះពានរង្វាន់មួយនេះ ដោយ Ousmane Dembele និង Lamine Yamal សុទ្ធតែត្រូវគេលើកយកមកនិយាយថាពួកគេសមនឹងឈ្នះ។យ៉ាងណាមិញ សម្រាប់គំនិត Rashford ផ្ទាល់ រូបគេបានគិតថា៖

Lamine Yamal និង Ousmane Dembele 
Lamine Yamal និង Ousmane Dembele 

"ពាន Ballon d'Or? វាអាស្រ័យលើការគិតរបស់មនុស្សម្នាក់ៗ... បើសិនជាអ្នកបោះឆ្នោតឲ្យកីឡាករឆ្នើមបំផុតជាប់គឺប្រាកដជា Lamine Yamal តែបើសិនជាអ្នកបោះឆ្នោតឲ្យអ្នកដែលឆ្នើមហើយឈ្នះ Champions League គឺ Ousmane Dembele ...វាអាស្រ័យលើគំនិតរបស់អ្នក។ "

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T