វីវរហើយ! Mykhailo Mudryk អាចជាប់បំរាម មិនឲ្យលេងបាល់៤ឆ្នាំ ដោយសារ...

//s9.kh1.co/97/97e2663996a3ac9b1fa92bc5d1c2b1f34533c6ac.jpg
កីទ្បា

 ១៩-មិថុនា-២០២៥ ១ល្ងាច · ៨ ម៉ោងមុន

ឥឡូវនេះឆ្លងកាត់ការស៊ើបអង្កេតពីសំណាកតេស្តរួចមក កីឡាករវ័យ២៤ឆ្នាំរូបនេះក៏ត្រូវបានខាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចេញមកប្រកាសជាផ្លូវការថារូបគេពិតជាបានប្រើប្រាស់សារធាតុនេះពិតមែន

កីឡា៖ ខ្សែបម្រើ Mykhailo Mudryk ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បានចោទប្រកាន់ជាផ្លូវការពីបទប្រើប្រាស់សារធាតុហាមឃាត់ ដែលអាចនឹងឈានដល់ការហាមប្រាមមិនឲ្យលេងបាល់រយៈពេលបួនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Mykhailo Mudryk
ខ្សែបម្រើ Mykhailo Mudryk

កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បានអវត្តមានពីទីលានតាំងពីខែធ្នូឆ្នាំ២០២៥មកម៉្លេះ បន្ទាប់ពីរូបគេបានធ្វើតេស្តវិជ្ជមានរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់ម្យ៉ាងឈ្មោះថា Meldonium ។

ខ្សែបម្រើ Mykhailo Mudryk
ខ្សែបម្រើ Mykhailo Mudryk

ឥឡូវនេះឆ្លងកាត់ការស៊ើបអង្កេតពីសំណាកតេស្តរួចមក កីឡាករវ័យ២៤ឆ្នាំរូបនេះក៏ត្រូវបានខាងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចេញមកប្រកាសជាផ្លូវការថារូបគេពិតជាបានប្រើប្រាស់សារធាតុនេះពិតមែន ហើយខាង FA នឹងចាត់វិធានការតាមច្បាប់បាល់ទាត់ដែលមានចែង ដោយមិនបានបញ្ជាក់ច្បាស់ថា នឹងដាក់ពិន័យកីឡាកររូបនេះយ៉ាងណានោះឡើយ ដោយសារករណីនេះនៅមិនទាន់បិទសំណុំក្ដី។

ខ្សែបម្រើ Mykhailo Mudryk
ខ្សែបម្រើ Mykhailo Mudryk

ប៉ុន្តែយោងតាមច្បាប់ Mykhailo Mudryk អាចនឹងត្រូវហាមឃាត់មិនឲ្យលេងបាល់ចំនួន៤ឆ្នាំ៕

ខ្សែបម្រើ Mykhailo Mudryk
ខ្សែបម្រើ Mykhailo Mudryk
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T