Ronaldo បានជូនអាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជាមួយសារដ៏ពិសេសមួយ

//s9.kh1.co/d2/d242f66ef7d55fbe7855d5ae419b80e993454efd.jpg
កីទ្បា

 ១៧-មិថុនា-២០២៥ ២ល្ងាច · ៩ ម៉ោងមុន

Ronaldo បានជូនកាដូមួយដល់ លោកប្រធានាធិបតី Donald Trump

កីឡា៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានជូនកាដូដ៏ពិសេសមួយដល់ លោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិក នូវអាវកីឡាក្រុមជម្រើសជាតិព័រទុយកាល់ ដោយមានហត្ថលេខារបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Cristiano Ronaldo
 Cristiano Ronaldo
លោកប្រធានាធិបតី Donald Trump
លោកប្រធានាធិបតី Donald Trump

កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាកន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលកាដូអាវមួយនេះពីលោក Antonio Costa ដែលជាប្រធានសហភាពអឺរ៉ុប ដោយក្នុងនោះ Ronaldo បានសរសេរអក្សរមួយជួរនៅខាងក្រោមអាវ ពីលើហត្ថលេខារបស់គេផ្ទាល់ថា "លេងកីឡាដើម្បីសន្តិភាព...គឺជាក្រុមមួយ" ។

អាវដែល Cristiano Ronaldo ជូនដល់លោកដូណាល់ត្រាំ
អាវដែល Cristiano Ronaldo ជូនដល់លោកដូណាល់ត្រាំ

បន្ទាប់ពីបានទទួលកាដូដ៏ពិសេសនេះពី Ronaldo លោកប្រធានាធិបតី Donald Trump បានឆ្លើយតបទៅកាន់ Ronaldo វិញថា " អូហ៍ ខ្ញុំពិតជាចូលចិត្តសារមួយនេះណាស់...លេងកីឡាដើម្បីសន្តិភាព។ ពិតជាអស្ចារ្យណាស់។"

លោកប្រធានាធិបតី Donald Trump
លោកប្រធានាធិបតី Donald Trump

សាររបស់ Cristiano Ronaldo ជាជំហរមួយប្រកាសថា រូបគេមិនចង់ឃើញមានសង្គ្រាមណាមួយកើតឡើងនោះទេ និងទទូចសុំឲ្យមានសន្តិភាពកើតឡើង៕

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T