កីឡា៖ អតីតខ្សែការពារឆ្នើមប្រចាំក្លិប Real Madrid គឺ Sergio Ramos គិតថា នៅរដូវកាលនេះ មានតែខ្សែប្រយុទ្ធ Kylian Mbappe ទេដែលសមនឹងឈ្នះពានរង្វាន់បាល់មាស Ballon d'Or ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល រៀបចំឡើងដោយ France Football គឺ Ballon d'Or នេះនឹងប្រារព្ធឡើងនាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការប្រកាសបេក្ខភាពដែលអាចឈរឈ្មោះឈ្នះពាននេះបាននឹងធ្វើឡើងនាថ្ងៃទី ៧ខែសីហា ឆ្នាំ២០២៥។

ក្នុងនោះ កីឡាករដែលអាចនឹងមានឱកាសឈ្នះពាននេះច្រើនជាងគេមានដូចជា Ousmane Dembele, Lamine Yamal , Raphinha, Kylian Mabppe និង Vitinha ជាដើម។
តែសម្រាប់ Sergio Ramos គឺរូបគេគិតថា មានតែ Mbappe ទេដែលសមនឹងឈ្នះពានរង្វាន់ Ballon d'Or នេះ៖ "Mbappe សមនឹងឈ្នះ Ballon d'Or! សម្រាប់ខ្ញុំគឺវាជាក់ច្បាស់ហើយ! បើសិនជាខ្ញុំមានឱកាសបានបោះឆ្នោត គេប្រហែលបាន Ballon d'Or ៥ ឬ៦នៅផ្ទះបាត់ទៅហើយ!"

