Neymar សារភាពថារូបគេប្រុងនឹងចាកចេញពី Santos មកលេងនៅក្លិបមួយនេះ

//s9.kh1.co/9b/9beb5bcf9a01a5635ffd91ed4927fa9a25263573.jpg
កីទ្បា

 ១៨-មិថុនា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងអស់សុពុលភាពកុងត្រាជាមួយនឹងក្លិប Santos នៅឯប្រទេសប្រេស៊ីលដែលជាក្លិបដំបូងរបស់គេ នៅចុងខែមិថុនានេះហើយ

 កីឡា៖ ខ្សែប្រយុទ្ធ Neymar នៃក្លិប Santos បានសារភាពថារូបគេវិះនឹងផ្ទេរទៅក្លិប Flumenese ដែលមានកៅអីលេងពានរង្វាន់ FIFA Club World Cup ទៅហើយ ប៉ុន្តែការចរចាបានបរាជ័យទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងអស់សុពុលភាពកុងត្រាជាមួយនឹងក្លិប Santos នៅឯប្រទេសប្រេស៊ីលដែលជាក្លិបដំបូងរបស់គេ នៅចុងខែមិថុនានេះហើយ ខណៈដែលទម្រង់លេងរបស់គេពិតជាធ្លាក់ចុះខ្លាំង ដោយសារតែរងរបួសញឹកញាប់ខ្លាំងពេក ដែលនេះក៏ជាហេតុផលដែលតាំងពីចាកចេញពីក្លិប Paris Saint-Germain កាលពីឆ្នាំ ២០២៣ បន្ទាប់មកក៏បានចូលរួមជាមួយក្លិបនៅអារ៉ាប់ប៊ីសាអូឌីត Al-Hilal ។

Neymar Jr.
Neymar Jr.

ប៉ុន្តែ របួសបានបន្តញាំញីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ជាហេតុធ្វើឲ្យគេពុំសូវបានបង្ហាញខ្លួនឲ្យ Al-Hilal មុននឹងត្រូវចាកចេញពីទីនោះនាខែមករាឆ្នាំ២០២៥។

Neymar Jr.
Neymar Jr.

Neymar បានទម្លាយថា៖

"ខ្ញុំវិះនឹងបានលេងនៅ Club World Cup ទៅហើយ គឺមានការចរចាផ្ទេរទៅ Flumenese ហើយពួកយើងជិតនឹងឈានដល់ការព្រមព្រៀងផងដែរតែខ្ញុំសម្រេចចិត្តថានឹងហ្វឹកហាត់នៅទីនេះបន្តទៀត។ ពេលនេះខ្ញុំបានជាសះស្បើយរាងកាយមួយរយភាគរយហើយ ដូច្នេះខ្ញុំត្រូវតែរឹងមាំជាងនេះមុននឹងចូលលេងនៅលើទីលាន។"

Neymar Jr.
Neymar Jr.
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T