Man City កំពុងចរចាលក់កីឡាករចាស់វស្សាម្នាក់នេះ របស់ខ្លួនទៅឲ្យ Everton

//s9.kh1.co/da/da175e0a9bffe82240efad39da6e61711efefbbe.jpg
កីទ្បា

 ១៨-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

Everton បានបង្ហាញការចាប់អារម្មណ៍ទៅលើរូបគេ ប៉ុន្តែលទ្ធផលនៃការចរចាមិនទាន់ចេញផ្លែផ្កានោះឡើយ

 កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបស្ករគ្រាប់ Everton កំពុងបើកការចរចាទិញយក ខ្សែការពារ Kyle Walker ពីក្លិបមេឃខៀវ Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Kyle Walker
ខ្សែការពារ Kyle Walker

Walker ដែលបានចូលរួមជាមួយ Man City  តាំងពីឆ្នាំ២០១៧ និងតែងតែក្លាយជាកីឡាករឆ្នើមដ៏សំខាន់ម្នាក់នៅក្នុងក្រុម ប៉ុន្តែកាលពីរដូវកាលមុន ទម្រង់់លេងរបស់គេហាក់ធ្លាក់ខ្លាំង ទើបលោក Pep Guardiola សម្រេចចិត្តដាក់ឲ្យក្លិប AC Milan ខ្ចីជើងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប៉ុន្តែក្រោយចប់រដូវកាល ២០២៤/២៥ មក AC Milan គ្មានគម្រោងទិញ Walker ផ្ដាច់នោះទេ។

ខ្សែការពារ Kyle Walker
ខ្សែការពារ Kyle Walker

ដូច្នេះ Kyle Walker នឹងត្រូវមករួមក្រុមវិញសម្រាប់រដូវកាលក្រោយ ប៉ុន្តែលោក Pep Guardiola បានបញ្ជាក់ច្បាស់ហើយថា លោកមិនត្រូវការ Walker នៅក្នុងក្រុមទៀតនោះឡើយ និងត្រៀមលក់គេចេញពីក្លិប។

ខ្សែការពារ Kyle Walker
ខ្សែការពារ Kyle Walker

ខណៈនោះ Everton បានបង្ហាញការចាប់អារម្មណ៍ទៅលើរូបគេ ប៉ុន្តែលទ្ធផលនៃការចរចាមិនទាន់ចេញផ្លែផ្កានោះឡើយ៕

ខ្សែការពារ Kyle Walker
ខ្សែការពារ Kyle Walker
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T