កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា អ្នកចាំទី Wojciech Szczesny និងខ្សែបម្រើ Frenkie De Jong នឹងបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អរួចមក Szczesney នឹងបន្តកុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ខែមិថុនា ឆ្នាំ២០២៧ គឺបន្តកុងត្រារយៈពេលពីរឆ្នាំបន្ថែមទៀត ដោយអ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះបានព្រមព្រៀងរួចអស់ហើយ។

ខណៈនេះដែរ ខ្សែបម្រើ Frenkie De Jong ក៏នឹងបន្តស្នាក់នៅ Barcelona ដូចគ្នាបើទោះជារូបគេធ្លាប់ត្រូវអ្នកគាំទ្ររិះគន់ពីទម្រង់លេងកាលពីរដូវកាលមុនក៏ដោយ ដោយក្លិបចង់ឲ្យកីឡាករសញ្ជាតិហូឡង់រូបនេះស្នាក់នៅបន្ត និងកំពុងពិភាក្សាលើកុងត្រាថ្មី ប៉ុន្តែមិនទាន់ដឹងទេថា ក្លិបផ្ដល់ជូនកុងត្រាប៉ុន្មានឆ្នាំដល់កីឡាកររូបនេះ៕
