កីឡាករ Man UTD រូបនេះទទូចចង់ផ្លាស់ទៅលេងនៅ Barca ខ្លាំងណាស់

//s9.kh1.co/e6/e6b67e897316aaf7612c74f44a14a28e0cf2eac3.jpg
កីទ្បា

 ២១-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

Rashford គឺជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Manchester United ដោយក្លិបរំពឹងទុកថាគេនឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបប្រចាំក្រុម

កីឡា៖ ខ្សែប្រយុទ្ធ Marcus Rashford នៃក្លិបបិសាចក្រហម Manchester United ទទូចចង់ផ្លាស់ទៅក្លិបអ្នកមានបុណ្យ Barcelona ខ្លាំងណាស់ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano និង កាសែត Mundo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Rashford គឺជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Manchester United ដោយក្លិបរំពឹងទុកថាគេនឹងក្លាយជាកីឡាករដ៏ឆ្នើមមួយរូបប្រចាំក្រុម ប៉ុន្តែទម្រង់លេងរបស់ Rashford នៅប៉ុន្មានរដូវកាលកន្លងមកហាក់ខុសការរំពឹងទុក។ នៅរដូវកាល ២០២៤/២០២៥ នេះ ក្លិប Manchester United ក៏បានដាក់ Rashford ឲ្យក្លិប Aston Villa ខ្ចីជើង ហើយគេរំពឹងទុកថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងវិលត្រឡប់មករួមក្រុមវិញនៅរដូវកាលថ្មី ប៉ុន្តែគេទំនងជាមិនអាចជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim នោះទេ។

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

ឥឡូវនេះ Rashford ហាក់បែកចិត្តពី Manchester United ហើយនិងប្រាថ្នាចង់ផ្លាស់ទៅលេងនៅក្លិប Barcelona ខណៈដែលភាគីលោក Hansi Flick កំពុងចរចាទិញយក Nico Williams មករួមក្រុមដូច្នេះគេពុំទាន់ដឹងនោះទេថា Barcelona នឹងទិញយក Marcus Rashford ឬយ៉ាងណា៕

ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T