សួរថា នៅម្នាក់ឯងឯកាអត់? ប្រាកដជាឯកាហើយ តែវាក៏ល្អជាងមានស្នេហា មានតែការឈឺចាប់ និងមិនសមប្រកប

//s5.kh1.co/82/8299ec7da0fd6a51fc07e64d9cf1e6f1b859c03d.jpg
ប្រលោមលោក & អប់រំ

 ២៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

គ្មាននរណាម្នាក់ចង់នៅម្នាក់ឯងទេ វាឯកា វាតែលតោល វាហេលហាលណាស់ តែក៏គ្មានជម្រើសនឹងជ្រើស ក្រៅតែពីព្រមឯកា ព្រមនៅម្នាក់ឯង ល្អជាងការដែលព្រមមានស្នេហា មានសង្សារ មានតែរឿងឈឺក្បាល មានការការឈឺចាប់ ទឹកភ្នែកស្ទើរតែរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនខ្លាចទេនឹងមានស្នេហា តែខ្លាចថាមានស្នេហាជាមួយនឹងមនុស្សដែលមិនល្អ មនុស្សដែលចូលមកគ្រាន់តែលេងសើច ខ្លាចថាម្នាក់នោះមិនច្បាស់លាស់ជាមួយនឹងយើង ទើបចេះតែមិនចង់បើកចិត្តគិតរឿងនេះ។ ដឹងដែរថា មនុស្សម្នាក់ៗមិនដូចគ្នាទេ តែក៏ខ្លាចដែរថា មកពីយើងមិនដូចគេហ្នឹងហើយ ទើបខ្លាចថាខ្លួនឯងនេះ មិនមានសំណាងបានជួបដៃគូល្អ គូជីវិតពិតប្រាកដដូចអ្នកដទៃ ខ្លាចថាអ្វីៗមិនដូចដែលចិត្តគិត និងការចង់បាន។

https://s5.kh1.co/__image/w=650,h=650,q=100/aa/aa5d444715fb244620faf69fdd163b69711a030c.jpg

រឿងស្នេហា ការស្រឡាញ់ បើមិនទាន់ដល់ពេលវេលា មិនទាន់មានឱកាស នឹងបានជួបគូពិតប្រាកដនោះ យើងប្រាកដជាត្រូវវិលវល់វង្វេងក្នុងការជួបដៃគូលេងសើចដដែលៗមិនចេះចប់ ព្រោះតែគូពិតប្រាកដមិនទាន់មកដល់ បើនៅតែចង់ឈ្នះ ចង់មានស្នេហា ព្រោះតែខ្លាចឯកា ខ្លាចនៅម្នាក់ឯង ក៏ត្រូវតែព្រមទទួលយកការឈឺចាប់ដដែលៗមិនខានឡើយ។

កុំព្រោះតែចង់មានស្នេហា កុំព្រោះតែខ្លាចនៅព្រៅ កុំព្រោះតែខ្លាចខ្មាសមិត្តភក្តិ ឬកូនអ្នកជិតខាង កុំព្រោះតែអារម្មណ៍ចង់បានមួយពេល កុំព្រោះតែខ្លាចគេថាយើងគ្មានអ្នកស្រឡាញ់ ... ក៏បណ្ដោយឱ្យខ្លួនឯង ទទួលយកមនុស្សដែលខ្លួនមិនស្រឡាញ់ បើកចិត្តទទូលយកស្នេហាដែលមិនច្បាស់លាស់ វាមិនខុសអីពីច្រានខ្លួនឯង ឱ្យចូលទៅក្នុងជីវិតឈឺចាប់ ខូចចិត្ត ព្រោះតែរឿងស្នេហានោះទេ។ នៅម្នាក់ឯងមកយូរហើយ បើអាចនៅម្នាក់ឯងបន្តបាន ក៏នៅម្នាក់ឯងសិនទៅ ពេលវេលាមិនត្រូវ ឱកាសមិនសក្តិសម នាំឱ្យយើងជ្រើសមនុស្សខុស សុខចិត្តឯកា វាល្អជាងមានស្នេហាដែលមិនសមប្រកប៕

https://s5.kh1.co/__image/w=650,h=434,q=100/ae/ae13d4d5d65348299b3b50967355cbfbd8f00056.jpg

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T