អីយ៉ាស! Barcelona និង Real Madrid ប្រជែងគ្នាយកជួរមុខ១រូបរបស់ Arsenal

//s5.kh1.co/b8/b850dfbb07e611dc51fe13c889823662f68bfae2.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធសញ្ជាតិហ្កាបុងកីឡាករ Pierre-Emerick Aubameyang កំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តលើអនាគតរបស់ខ្លួនជាមួយនឹងក្លិបកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Unai Emery ក្រោយត្រូវបានក្លិបយក្សពីរនៅអេស្ប៉ាញចាប់អារម្មណ៍ចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត The Mirror បានអោយដឹងថាក្លិបអ្នកមានបុណ្យ FC Barcelona និងក្លិបអធិរាជ.ស Real Madrid នឹងចូលចែចូវយកកីឡាករ Aubameyang ប្រសិនបើខ្សែប្រយុទ្ធរូបនេះសម្រេចចិត្តមិនបន្តជាមួយនឹងក្លិប Arsenal។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

ក្លិបដែលមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ កំពុងមានការព្រួយបារម្ភ បន្ទាប់ពីកីឡាករ Aubameyang សុំពន្យាពេលចរចាកិច្ចសន្យាថ្មី។

មួយវិញទៀត កុងត្រារបស់ Aubameyang នឹងផុតកំណត់នាឆ្នាំ២០២១ខាងមុខ​ ហើយក្លិប Arsenal កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យចុះកុងត្រាថ្មី ដោយមិនចង់បណ្ដែតបណ្ដោយឲ្យរូបគេពន្យារពេលរហូតដល់ឆ្នាំចុងក្រោយនៃកុងត្រានោះទេ ព្រោះអាចជាហានិភ័យសម្រាប់ Arsenal ក្នុងការបាត់បង់កីឡាករឆ្នើមរូបនេះដោយគ្មានតម្លៃខ្លួន។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

កីឡាករ​ Aubameyang ធ្លាប់បានក្លិបនៅឯប្រទេសចិនចូលចែចូវម្ដងរួចទៅហើយអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅនេះ​ ដោយរូបគេសម្រេចចិត្តស្នាក់នៅបន្តជាមួយនឹងក្លិប Arsenal ប៉ុន្តែមួយរយៈចុងក្រោយនេះរូបគេហាក់ប្រែចិត្ត បន្ទាប់ពីលោក Emery ដឹកនាំក្រុមមិនបានល្អ ដោយ៥ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Premier League ពួកគេមិនដែលស្គាល់ពាក្យថាឈ្នះនោះទេ។

  កីឡាករ Pierre-Emerick Aubameyang
  កីឡាករ Pierre-Emerick Aubameyang

គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Arsenal កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបាន៨០ប្រកួត ស៊ុតបញ្ចូលទីបាន៥០គ្រាប់៕

ប្រភព៖​ Dailystar

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T