កក្រើកតែម្ដង! សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត ១,០០០ នាក់!

//s5.kh1.co/ad/ad4f713011c3d4005eccf14cc30c5afa5d59a931.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖  ពិតជាមហាព្រឹត្តិការណ៍ដ៏ធំ ដែលគ្រួសារ T&L Natural ទូទាំងប្រទេស បានបើកសិក្ខាសាលាមួយដោយមានអ្នកចូលរួមប្រមាណ ១,០០០ នាក់ ដើម្បីសិក្សាពីកម្មវិធីជាច្រើន។​ ជួបជាមួយនាយិកាលោកស្រី លាង ធារ៉ា រួមជាមួយមេធីមតាមក្រុមនីមួយៗ ហើយកាន់តែពិសេសនោះគឺកម្មវិធីនេះក៏បានចូលរួមជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មហាព្រឹត្តិការណ៍ដ៏ធំនេះបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកោះពេជ្រ  អាគារ G ក្រុមហ៊ុនផលិតផលម៉ាក T&L Natural បានជួបជុំគ្រួសារ T&L ចំនួន ១,០០០ នាក់  លើកទី២ នៅកោះពេជ្រ អាគារ G ដោយបានរៀបចំសិក្ខាសាលាស្តីពីវគ្គ ក្បួនលក់ដាច់ និងដាក់គោលដៅ និងមានការបង្វឹកធីមគោលដៅមួយទៀត គឺគ្រួសាររបស់ T&L Natural ក៏បានប្រមូលមូលនិធិទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។

សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់
សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់

បើតាមលោកស្រី លាង ធារ៉ា ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលម៉ាក T&L Natural បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖  

“ជារឿយៗគ្រួសារ T&L Natural តែងតែមានកម្មវិធីជួបជុំគ្នា ជាក់ស្តែងកាលពី៥ខែមុន ជួបជុំ ៥០០ នាក់ តែកម្មវិធីជួបជុំលើកនេះគឺកើនឡើង ១,០០០ នាក់ នេះសរបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនលោកស្រីតែងតែមានការយកចិត្តទុកដាក់ទៅដល់សមាជិកគ្រប់រូប និងតែងតែមានគន្លឹះសំខាន់ៗចែករំលែកដល់ពួកគាត់ជាប់ជានិច្ច ផលិតផលល្អ មានគុណភាពល្អ ធ្វើឲ្យអតិថិជនមានទំនុកចិត្តដោយសារតែហេតុផលទាំងនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនចេះតែមានសមាជិកច្រើនឡើងជាលំដាប់”។

លោកស្រីបន្តថា៖  

“ជាទូទៅក្រុមហ៊ុនរបស់យើង ក្រៅពីការលក់ផលិតផលរបស់ខ្លួន ក៏តែងចូលរួមសកម្មភាពការងារសប្បុរសធម៌ជាហូរហែដើម្បីជួយដល់ការងារសង្គម។ ជាក់ស្តែងនៅថ្ងៃជួបជុំសមាជិកចំនួន ១,០០០ នាក់នេះដែរ យើងក៏មានការប្រមូលមូលនិធិជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាចំណែកខ្លះជួយដល់សង្គមផងដែរ”។

លោកស្រី លាង ធារ៉ា
លោកស្រី លាង ធារ៉ា
លោកស្រី លាង ធារ៉ា
លោកស្រី លាង ធារ៉ា

នៅក្នុងមហាព្រឹត្តិការណ៍ជួបជុំគ្រួសារ T&L Natural ទូទាំងប្រទេស ក្រៅពីការជួបជុំសិក្សាវគ្គមួយចំនួនហើយក៏មានភាពសប្បាយរីករាយ ទទួលទានអាហារពេលល្ងាចរួមគ្នា បានបង្កើនភាពសិ្នទ្ធស្នាល និងមានកម្មវិធីចាប់រង្វាន់ផ្សេងផងដែរ៕

សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់
សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់
សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់
សិក្ខាសាលារបស់គ្រួសារ T&L សមាជិកចូលរួមរហូត១,០០០នាក់
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T