ច្រណែនណាស់! មាស​ សុខសោភា​ មានឱកាសថតជាមួយ​ Sandara ឡើងស្និទ្ធ

//s5.kh1.co/a6/a6949f42728cd794c803989cd8835665eb57bd42.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានទៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងក្នុងកម្មវិធី Asian Fantasia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងការសម្តែងនៅប្រទេសកូរ៉េនេះដែរ កញ្ញា មាស សុខសោភា បានធ្វើឲ្យគ្រប់គ្នា ជាពិសេសអ្នកគាំទ្រតារា Kpop ភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ បង្ហោះរូបថតធ្វើកាយវិកាយ៉ាងស្និទ្ធជាមួយ អតីតសមាជិកក្រុម 2NE1 នាង Sandara Park។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រ Kpop ជាច្រើនបានសម្តែងក្តីរំភើបជំនួសនាង ព្រោះមិននឹកស្មានថាកញ្ញា មាស សុខសោភា មាន​ឱកាសថតរូបយ៉ាងស្និទ្ធជាមួយនាង Sandara Park បែបនេះទេ។

គួររម្លឹកដែរថា កញ្ញា មាស សុខសោភា ពេលនេះបានវិលមកប្រទេសកម្ពុជាវិញហើយ ក្រោយពីសម្តែងនៅប្រទេសកូរ៉េយ៉ាងជោគជ័យ ហើយសម្រាប់រូបថតជាច្រើនសន្លឹកជាមួយ Sandara Park នេះ កញ្ញា មាស សុខសោភា ទើបតែបង្ហោះប៉ុន្មានម៉ោងមុនតែប៉ុណ្ណោះ៕

សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
សោភា និង Sandara
មាស សុខសោភា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T